ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០១៨ នេះបានបើកិច្ចប្រជុំពិនិត្យ ពិភាក្សាលើកសេចក្តីព្រាង វិសោធនកម្ម រដ្ឋធម្មនុញ្ញនិងវិសោធនកម្មច្បាប់ព្រហ្មទណ ស្តីពីី ការជេប្រមាថ ព្រះមហាក្សត្រ និងសេចក្តីព្រាងច្បាប់មួយចំនួនទៀត។
កិច្ចប្រជុំក្រោមអធិបតីភាពសម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ទាំងអស់១៣រូប។ កិច្ចប្រជុំបានដំណើរការ និងលើយករបៀបវារៈចំនួន៤ មកធ្វើការពិភាក្សានិងអនុម័តដើម្បីដាក់ទៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភានៅពេលខាងមុខនវ
របៀបវារះសំខាន់ៗទាំង៤នោះរួមមាន ៖
១- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា ៤៩ មាត្រា ៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
២- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ។
៣- ការពិភាក្សានិងអនុម័ត សេចក្តីព្រាប់ច្បាប់ស្តីពី វិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ។
៤- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
សូមជម្រាបថាសេចក្តីព្រាងច្បាប់ខាងលើនេះត្រូវបានរដ្ឋសភាលើដៃអនុម័តរួចកាលពី ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០១៨ កន្លងមកហើយ។
១-រដ្ឋសភាបានពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមា ត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរា ជាណា ចក្រកម្ពុជា មាន៣មាត្រាដោយ អង្គសភា បានអនុម័តយល់ព្រម ទទួ លយក សេ ចក្តី ព្រាង ច្បាប់ធម្មនុញ្ញ មកពិចារណាមានចំនួន ១២៣សំឡេង។
២-អង្គសភាបានពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌដែលមានពីរមាត្រាហើយ បានអនុម័តយល់ព្រម លើមាត្រា២ មានចំនួន ១២៣សំឡេង។
៣. អង្គសភាបានពិភាក្សានិងអនុម័ត សេចក្តីព្រាប់ច្បាប់ស្តីពី វិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញហើយ អង្គសភាបានអនុម័តយល់ ព្រមលើ សេច ក្តីព្រាងច្បាប់ទាំងមូលមានចំនួន១១៧សំឡេង។
៤-អង្គសភាបានពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដោយ ច្បាប់នេះ មានបីមាត្រានិងត្រូវបានអនុម័ត លើសេចក្តីព្រាងច្បាប់ទាំងមូលមានចំនួន១២១សំឡេង។
សូមជម្រាបថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣ ដើម្បីពិនិត្យលើរបៀបវារៈដែលនឹងត្រូវពិភាក្សាមាន៖១-ពិនិត្យនិងយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា ចក្រកម្ពុជា។២-ពិនិត្យ និងយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ។៣-ពិនិត្យនិងយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១និងមាត្រា៣២ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ។៤-ពិនិត្យនិងយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម៕