ឧត្តរមានជ័យ ៖ ក្រសួងមហាផ្ទៃ ព្រមទាំងអាជា្ញធរខេត្តបានប្រកាសកន្លងទៅផងដែរ ស្តីពីការធ្វើទិន្នការ ឬក៏ការបំពេញបែបបទផ្សេងៗ របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជា ប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរឆ្លងកាត់នៅច្រកអន្តរជាតិអូរសា្មច់ ដោយមិនតម្រូវអោយមានការបង់ប្រាក់ ឬក៏សេវាកម្មអ្វីទាំងអស់ទៅលើការបំពេញបែបបទធ្វើទិន្នការ ឬក៏ការវៃប៉ះស្ពរ័ចេញចូលនោះរបស់ ភ្ញៀវទេសចរណ៍ជាតិ ឬអន្តរជាតិនោះទេ។
ប៉ុន្តែនៅថ្មីៗនេះ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់នៅច្រកអន្តរជាតិអូរសា្មច់ បានរិះគន់យ៉ាងខាំ្លង ចំពោះមន្ត្រីនគរបាលអន្តោប្រវេសណ៍ច្រកអន្តរជាតិអូរសា្មច់ថា បានធ្វើបែបបទ ឬការវៃប៉ះស្ពរ័ ចូលទៅក្នុងប្រទេសថៃខេត្តសុរិន្ទ គឺពួកគាត់ត្រូវតែបង់ថវិការអោយមន្ត្រីអន្តោប្រវេសន៍ដែលប្រចាំការនៅនឹងប៉ុស្ត៍ ចំនួន១០០បាត ស្មើរជាង ១ម៉ឺនរៀល បើមិនដូច្នេះទេនោះពួកគាត់មិនអាចវៃប៉ះស្ព័រចូលទៅបានឡើយ។
ចំពោះកត្តាបែបនេះហើយ ដែលរដ្ឋាភិ បាលតម្រូវអោយប្រជាពលរដ្ឋដែលមានប៉ះស្ពរ័ឆ្លងដែនមិនត្រូវបង់ប្រាក់នោះឡើយ តែមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់ នៅតែទារប្រាក់ថ្លៃវៃប៉ះស្ពរ័ដដែល តើបញ្ហានេះថា្នក់ដឹកនាំនិងអាជា្ញធរខេត្តបានដឹងដែរឬទេ។
ទាក់ទឹននឹងបញ្ហានេះ យើងមិនអាចសុំការបំភ្លឺពី លោក ឃួង ទីន ប្រធានស្នាក់ការប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រក ព្រំដែនអន្តរជាតិអូរសា្មច់ ដោយទូរស័ព្ទមិនអាចទំនាក់ទំនង៕