តុលា​ការចុះ​រឹបអូស​ទ្រព្យសម្បត្តិ​រោង ចក្រ ហ្គា​វ័​ន្ត​អ៊ឹម​ផា​រៀល ជា​បណ្តោះ អាសន្ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2018 ក+ ក-

​ខេត្តកណ្តាល​៖ កាលពី​ព្រឹក​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ម្សិលមិញ​នេះ កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក ឡាយ គឹម​ឡាញ់ មន្ត្រី​អាជ្ញាសាលា​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចុះ​អនុវត្ត​ដីការ​រឹបអូស​ទ្រព្យសម្បត្តិ នៅក្នុង​រោងចក្រ​ហ្គា​វ័​ន្ត ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បណ្តោះអាសន្ន ដោយយោង​ទៅតាម​សាល​ដិ​កាស​ម្រេច​ការពារ​លេខ​៣៨៣​ព របស់​ចៅក្រម​លោក ងួន វុទ្ធី​។

​មន្ត្រី​អាជ្ញាសាលា​បានឱ្យដឹងថា យោង​ដិ​កា​ខាងលើ បានសម្រេច​ទី​១ រឹបអូស​ជា​បណ្តោះអាសន្ន​នូវ​ទ្រព្យសម្បត្តិ​ទាំងឡាយ​ដែលមាន​ក្នុង​ក្រុមហ៊ុន GAWON APPAREL CO.LTD និង​ទី​២ ដើម្បី​ទទួលបាន​នូវ​ការលុបចោល​ដិ​កា​អនុវត្ត​រឹបអូស​ជា​បណ្តោះអាសន្ន កូនបំណុល​ត្រូវ​ផ្ញើ​ប្រាក់​រំដោះ​ចំនួន​៦០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ម​ក​សាលាដំបូង​ខេត្តកណ្តាល ទី​៣ ប្រាក់​បន្ទុក​ក្តី​ជា​បន្ទុក​របស់​កូ ន​បំណុល ទី​៤ ច្រានចោល​ការទាមទារ​ក្រៅពីនេះ​របស់​សហ​ម្ចាស់បំណុល ហើយ​អាច​ប្តឹង​ត វ៉ា​បាន ហើយ​លោក​ក៏បាន​ឱ្យដឹង​ដែរ​ថា ដិ​កា​នេះ​បានចេញ​ដោយ​លោក​ចៅក្រម និង​ជា​អនុប្រធាន​តុលាការ គឺ​លោក ងួន វុទ្ធី កាលពី​ថ្ងៃទី​២០ ធ្នូ ២០១៧​។​

​គួរ​បញ្ជាក់ដែរថា រោងចក្រ​ខាងលើនេះ និ​យោគ​ជក់​បាន​កើតមាន​វិវាទ​ជាមួយ​ក្រុម​ក ម្មករ អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ប៉ុន្តែ មិនអាច​រក​ដំណោះស្រាយ​ដោយ​ការចចារ និង​ការសម្របសម្រួល​គ្នា​បាន​នោះទេ​។ រហូត​ក្រុមកម្មករ​ដែល​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ នាំ គ្នា​បោះតង់​យាម​នៅខាងមុខ​ច្រកចេញចូល ការពារ​ខ្លាចក្រែង​ខាង​ក្រុមហ៊ុន​ដឹកជញ្ជូន​សម្ភា រៈ​ចេញ​អស់​រយៈពេល​ជាង​២​ខែ​មកហើយ ដោយ​ទាមទារ​ឱ្យ​ថៅកែ​បើកប្រាក់​ខែ​ឱ្យ​ក្នុង​អំ​ឡុ ង​ពេល​ជាង​២​ខែ​ដែល​ធ្វើ​កូដកម្ម​មិនបាន​ចូលធ្វើការ និង​មិន​ដូច្នោះ​ទេ បើ​បញ្ឈប់​សូមឱ្យ​ថៅ កែ​បើកប្រាក់​បំណាច់​ឱ្យ ដែល​ក្នុង​ម្នាក់ៗ​អាច​ទទួលបាន​ចន្លោះ​ពី​១.៤០០​ដុល្លារ​រហូតដល់​ជាង​៤.០០០​ដុល្លារ​៕