ភ្នំពែញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ស្នើ ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ត្រូវ បន្តតាមដានឲ្យដិតដល់បំផុតចុះដោះស្រាយបញ្ហាភ្លាមនៅពេលថៅកែរត់ចោល កម្មករ ដោយមិនបានផ្តល់ប្រាក់បៀវត្តន៍ជូនកម្មករ។ ពិសេសក្រសួងការងារត្រូវជួយរកការងារធ្វើ ជូនដល់កម្មករ កម្មការិនីដែលបាត់បង់ការងារធ្វើដោយសារការបិទទ្វាររបស់រោងចក្រផងដែរ។
ថ្លែងនៅក្នុងពីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងនិយោជិត ប្រមាណជាង១ម៉ឺន៥ពាន់នាក់មកពីរោងចក្រ សហគ្រាសចំនួន១៥ ក្នុងខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌពោធ៌សែនជ័យ នៅក្នុងរាជធានីភ្នំពេញ សម្តេច តេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទៅក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងផ្នែកពាក់ព័ន្ធឲ្យបន្តតាមដានឲ្យដិតដល់ ដោះស្រាយបញ្ហានៅតាមបណ្តារោងចក្រឲ្យបានភ្លាមៗនៅពេលថៅការរត់ចោលកម្មករ ដោយគ្មានផ្តល់ប្រាក់បៀវត្តន៍ ហើយបិទរោងចក្រ។
ការផ្តល់អនុសាសន៍ដោយផ្ទាល់មាត់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថា មានថៅកែរោងចក្រខ្លះបានក្ស័យធន និងវេចបង្វេចរត់ចោលកម្មករ ដោយគ្មានដោះស្រាយប្រាក់បៀវត្តជូនកម្មករនោះឡើយ ដែលបញ្ហានេះបានធ្វើ ឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករ នៅគ្រាដែលរាជរដ្ឋាភិបាលកំពុងអនុ វត្តនូវគោលនយោបាយគាំពារកម្មករឲ្យមានជីវភាពប្រសើរឡើងនោះ។
កន្លងទៅមានករណីដូច្នោះ ថៅកែរោងចក្របានរត់ចោលកម្មករដូច្នោះបញ្ហានេះកុំឲ្យកើតជាជម្ងឺរ៉ាំរ៉ៃ កើតមានស្ថានភាពភ្លាមចុះដោះស្រាយភ្លាម។ ដកថវិកា ការយ៉ាងណាដើម្បីដោះស្រាយប្រាក់បៀវត្តន៍ឲ្យកម្មករជំនួសសិន អាចខ្ចីប្រាក់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីយកមកដោះស្រាយជូនកម្មកររួចជំហានបន្តចាំយើងដោះស្រាយផ្សេងទៀត កុំឲ្យកម្មករខ្វះប្រាក់ខែ ចាំយើងដោះស្រាយ លក់រោងចក្រឡាយឡុងយ៉ាងណាគិតតាមក្រោយ ប៉ុន្តែមិនត្រូវឲ្យកម្មករធ្វើការ តវ៉ាដោយគ្មានដំណោះស្រាយនោះទេ។
បន្ថែមលើនោះខិតខំរកការងារធ្វើឲ្យកម្មករដែលបានបាត់បង់ការងារធ្វើដល់កម្មករដែលថៅកែរត់ចោល។)
គួរបញ្ជាក់ដែរថា នេះជាអនុសាសន៍ថ្មីមួយទៀតបន្ថែមលើអនុសាសន៍ចំនួន៨ចំ ណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ឲ្យក្រសួងការងារអនុវត្តដើម្បីលើកកំពស់កំរិតជីវភាពរបស់កម្មករ កម្មការិនីនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅទូទាំងប្រទេស៕