ភ្នំពេញ ៖ ស្ត្រីថ្នាក់ឧត្តមសេនីយ៍ម្នាក់ បានធ្វើអត្តឃាតដោយចាក់សម្លាប់ខ្លួននឹងកូនកាំបិត ចំបំពងក ដេកស្លាប់ ក្នុងថ្លុកឈាមក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួន ។
ការធ្វើអត្តឃាតនោះបានកើតឡើងកាលពីវេលាម៉ោង ប្រមាណ៤ និង១០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងបន្ទប់ទឹក នៅក្នុងឡៅតឿជាន់ទី១ នៃផ្ទះលេខ ១៦ ផ្លូវលេខ១២ ក្រុមទី៧ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។
ស្ត្រីដែលធ្វើអត្តឃាតឈ្មោះ ច័ន្ទ ក្រេកគៀង អាយុ៤៦ឆ្នាំស្នាក់នៅផ្ទះកើតហេតុខាងលើ មានឋានន្តរសក្តិថ្នាក់ ឧត្តមសេនីយ៍ត្រីជាអនុប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ នៃអគ្គនាយកដ្នាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ។
លោកស្រីឧត្តមសេនីយ៍ត្រី រូបនោះ ត្រូវគេដឹងថា មានប្តី ឈ្មោះ ស្រ៊ុន តារា អាយុ ៥៩ឆ្នាំ ជាអគ្គលេខាធិការងរដ្ឋសភាជាតិ មានកូនស្រី២នាក់ ។
តាមនគរបាលបានអោយដឹងថា លោកស្រីឧត្តមសេនីយ៍ត្រីរូបនោះ បានចាក់ស្លាប់ខ្លួន នឹងកូនកាំបិតចិត្តបន្លែមួយកាំបិត ចំបំពងក ហើយដួលស្លាប់នៅក្នុងបន្ទប់ទឹកឡៅតឿក្នុងថ្លុកឈាម ។
ទាក់ទិនមូលហេតុ នៃការធ្វើអត្តឃាតនេះតាមក្រុមគ្រួសារអោយសមត្ថកិច្ចដឹងថា ដោយសាតែគាត់មានជំងឺសរសៃប្រសាទ ។
តាមព័ត៌មានអោយដឹងថា នៅវេលាមុនពេលកើតហេតុ លោកស្រីឧត្តមសេនីយ៍រូបនោះ ត្រូវបានប្តីជួន ត្រឡប់ មកពីមន្ទីរពេទ្យ អរុណរះ ។ នៅពេលធ្វើដំណើរទៅដល់ផ្ទះ លោកស្រី ក៍បានយកកូនកាំបិតចូលទៅក្នុងបន្ទប់ ដាក់គន្លឹះ ហើយចាក់សម្លាប់ខ្លួន ឯងនៅក្នុងបន្ទប់ទឹកតែម្តង ។ ទោះបីជាយ៉ាង ណាជុំវិញការចាក់សម្លាប់ខ្លួន ឯងនេះ ក្រុមគ្រួសារ ពុំបានអោយដឹងឡើយ ។
តាមព័ត៌មានអោយដឹងថា ស្ត្រីរូបនោះមានជំងឺប្រចាំ កាយជាយូរមកហើយ ដោយសារតែជំនឿអរូបីយ៍ និងមានបញ្ហាខួរក្បាល នៅក្នុងបន្ទប់ស្នាក់នៅស្ត្រីរូបនោះ ក៍មានរៀបចំអាសនៈផងដែរ ។
ដោយសាតែ បញ្ហា ខួរក្បាល ក៍បានជំរុញអោយលោកស្រីឧត្តមសេនីយ៍រូបនោះគិតខ្លី ហើយចាក់សម្លាប់ខ្លួនបន្សល់ទុកកូនស្រី ២នាក់អោយនៅកំព្រា។
សពត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តទួលសុវណ្ណារ៉ាម ហៅវត្តទួលសង្កែ ដើម្បីធ្វើបុណ្យ តាមប្រពៃណី៕