តាកែវ ៖ ប្រជាពលរដ្ឋលក់ដូរកញ្ច្រែងល្អី ក្នុងផ្សារតាកែវត្អូញត្អែរពីការយកផាស៉ីពីពួកគាត់ពី៥០០រៀលដល់ពីពាន់រៀល ដោយគ្មានការយោគយល់។
ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់លក់តែផ្ការស្តៅ ស្លឹកបាសនិងត្រកួនបន្តិចបន្តួចដើម្បីយកប្រាក់ចិញ្ចឹមចៅៗដែលឨពុកម្តាយរបស់ពួកគេចំណាកស្រុកទៅយកការងារធ្វើ។
ប្រជាពលរដ្ឋបានបន្ថែមទៀតថា ចំណែកកន្លែងផ្ញើម៉ូតូត្រូវបង់ប្រាក់ចំនួន១០០០រៀល ផ្ទុយពីសៀវភៅបន្ទុក គិតត្រឹមតែ៣០០រៀលប៉ុណ្តោះ។
លោក ស្រី ឡុង សុខាអ្នកយកផារស៉ីម៉ូតូ និងបន្លែក្រៅស្តង់បាននិយាយថា លោកស្រីទទួលការលើសបន្ទុកប៉ុន្តែជាការយល់ព្រមពីប្រជាជនគ្មានការបង្ខំទេ។ លោកស្រីបន្តទៀតថា ឯកឧត្តមអភិបាលខេត្តការមានការយោគយល់ដែរ។
លោក មូល វិចិត្រ អភិបាលក្រុងដូនកែវបានមាន ប្រសាសន៍ថា លោកនិងចាត់គណៈកម្មការចុះពិនិត្យ ភាពជាក់ស្តែង និងស្នើសុំទៅអភិបាលខេត្តដើម្បីបញ្ឈប់អាជ្ញប័ណ្ណពីការធ្វើអាជីកម្មៗ
អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានមានប្រសាសន៍ថាៈ លោកនិងចាត់ក្រុមការងារមកធ្វើការស៉ើបអង្កេតដោយផ្ទាល់ អំពីបញ្ហនេះ។
ឯកឧត្តមបានបន្តថាបើអ្នកធ្វើអាជីវកម្មមិនគោរពតាមកិច្ចសន្យាទេ លោកនិងដកប្រគល់អោយកក្រុងជាអ្នកគ្រប់វិញ។
លោកបានបន្ថែមថា មិនបាច់ធ្វើកិច្ចសន្យាអ្វីទៀតទេពីព្រោះកន្លងមកខេត្តបាននែនាំនិងកិច្ចសន្យារួចមក៕