លោក​អៀម សម័យ អភិបាលក្រុង​តាខ្មៅ​ត្រូវបាន​ដកតំណែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2015 ក+ ក-

កណ្តាល​៖ មន្ដ្រី​សាលា​ខេត្ដ​កណ្ដាល​នៅ​ព្រឹក ថ្ងៃទី​០២ ខែមេសា បានឱ្យដឹងថា តាមការគ្រោងទុក លោក អៀម សម័យ អភិបាល​ក្រុង​តាខ្មៅ នឺង​ត្រូវ​ប្រកាស​ដកតំណែង នៅ​រសៀល​ម៉ោង​២ ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៥ នេះ ហើយ​ជំនួស​ដោយ​លោក ហេង ធៀ​ម អភិបាលស្រុក​កៀនស្វាយ​។​

ដោយឡែក​លោក អ៊ូ ឈាង ជា​ប្រធាន ក្រុមប្រឹក្សា​ស្រុក​កៀនស្វាយ​ក៏ត្រូវ​បាន តែងតាំង​ជា​អភិបាលស្រុក​កៀនស្វាយ ជំនួស​លោក​ហេង ធៀ​ម ផងដែរ​។​

​គួររំលឹកថា លោក អៀម សម័យ អតីត​អភិបាលក្រុង​តាខ្មៅ មានរឿង​មិន ប្រក្រតី​ជាច្រើន​ក្នុង​តំណែង​ដែល​សមត្ថកិច្ច​បានលើកឡើង​ថា គ្រាន់តែ​មន្ដ្រីនគរបាល​ចរាចរណ៍​ឃាត់​រថយន្ដ​ដឹក​ដី​បំផ្លាញ ផ្លូវ ដើម្បី​យកមក​អប់រំ ក៏មាន​វត្ដ​មាន លោក​អៀម សម័យ ចេញមុខ​ឱ្យ​ដោះ លែង ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​ក្រុង បំបាក់មុខ​កូនចៅ​ដែលជា​សមត្ថកិច្ច ហើយ​ថ្មីៗ​នេះ​ផងដែរ លោក​អៀម សម័យ ក៏​រង​នូវ​ការស្ដីបន្ទោស​យ៉ាង​ធ្ងន់ៗ​ពី​លោក ហ៊ីង ប៊ុន​ហៀ​ង មេ​បញ្ជា ការ​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ដ្រី ខណៈដែល​បុគ្គល​រូបនេះ បាន​ប្រើប្រាស់ ថា​ខ្លួន​ជា​ជំនួយការ​នោះ ។

ម្យ៉ាងវិញទៀត ការស្ដីបន្ទោស​នេះ បញ្ជាការដ្ឋាន​កង អង្គរក្ស ក៏បាន​ចេញ​លិខិត​បដិសេធ​មិន ទទួលស្គាល់​ឈ្មោះ​អៀម សម័យ នេះ​ជា ទីប្រឹក្សា​លោក ហ៊ីង ប៊ុន​ហៀ​ង នោះឡើយ ៕

106653_n