ប៉ោយប៉ែត ៖ កំលាំងការិយាលយ័ប្រឆាំងការជួញដូរមនុស្ស ឃាត់ខ្លួនជនសង្ស័យម្នាក់ កាល ពីថ្ងៃសៅរ៍ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចរង្វង់មូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
កំលាំងការិយាលយ័ប្រឆាំងការជួញដូរមនុស្ស ដែលបានសហការជាមួយនគរបាល ក្រុង ប៉ោយប៉ែត និងកំលាំងនាយកដ្ឋាន បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះ ឈ្មោះ អៀត អុន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់សំបុត្រឡានពីខ្មែរទៅប្រទេសថៃ នៅចំណុចខាង លើ មានទីលំនៅក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ការឃាត់ខ្លួនជន សង្ស័យ រួបនេះ អនុវត្តន៍តាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ដោយយោងតាមពាក្យបណ្តឹងរបស់ពលករខ្មែរចំនួន២នាក់ ដែលជនសង្ស័យខាង លើ បាននាំឆ្លងដែនដោយខុសច្បាប់ ធ្វើដំណើរឆ្លងចេញតាមមាត់អូរព្រំដែនម្តុំកាស៊ីណូ ប៉ោយប៉ែត ដោយយកទៅទុកចោលនៅក្នុងទឹកដីថៃ ។
ដោយឡែក ពលករខ្មែរទាំង២នាក់ ត្រូវបានកំលាំងជំនាញប្រគល់ឲ្យវិញនូវសម្ភារៈ និង ថវិកា ដែលដកហូតពីជនសង្ស័យជូនពួកគាត់គ្រប់ចំនួន ហើយជនសង្ស័យខាងលើ ត្រូវកំលាំង ជំនាញខេត្តបញ្ចូនទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធី។
ជុំវិញករណីបុរសដែលរងការចោទប្រកាន់ខាងនេះ លោកវរ:សេនីយ៍ ឡាយ គឺមលន់ ប្រធាន ការិយាល័យប្រឆាំងការជួញដូរ មិនបានបកស្រាយនោះឡើយ ដោយលោកបានរុញឲ្យទៅសួលោក ឧត្តសេយ៍ត្រី សួន រ៉ាឌី អនុប្រធាននាយកដ្ឋានទៅវិញ។ ចំណែកលោកឧត្តមសេនីយ៍ សួន រាឌី បាន ប្រាប់តាមទូរស័ព្ទថា បុរសរូបនោះ បានធ្វើការឃាត់ខ្លួន និងបានបញ្ជូនទៅខេត្ត ដើម្បីបន្ត ចាត់ការ តាមនីតិវិធីរួចរាល់ហើយ៕