ទួល​បន្ទាយ​ដេក​នៅ​ស្រុក​ពាមរ​ក៍មាន​អាយុកាល​ចន្លោះ​ស​.​វ​ទី​១​ដល់ទី​៥​នា​សម័យ​ហ្វូណន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2018 ក+ ក-

​ព្រៃវែង ៖ ក្រុម​បុរាណ​វិទូ​នៃ​នាយក​ដ្ធា​ន​បុរាណវិទ្យា​និង​បុរេប្រវត្តិ​វិទ្យា​បានធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ស្ថានីយ៍​បុ​រេ​ប្រ​វត្ត​សាស្ត្រ​មួយកន្លែង​ដែលមាន​ឈ្មោះថា​<​ស្ថានីយ៍​ទួល​បន្ទាយ​ដេក​ដែល​ចេញពី​តំបន់​ទីប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត​ទៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១​ចម្ងាយ​ប្រហែល​ជាង​៣០​គីឡូម៉ែត្រ​!​រួចហើយ​ចុះ​ពី​ថ្នល់ជាតិ​លេខ​១១​តាមផ្លូវ​លំ​រៀង​លំបាក​បន្តិច​ប្រហែល​៥​គីឡូម៉ែត្រ​ទៀត​ទើប​ដល់​ទីទួល​បុរាណ​នោះ​ដែល​ស្ថិត​ក្នុងភូមិ​ពន្លៃ​.​ឃុំ​ព្រៃ​កណ្តៀង​.​ស្រុក​ពាម​រក៍​.​ខេត្តព្រៃវែង​។​ហើយ​បើតាម​ការស្រាវជ្រាវ​រប​ស់​ក្រុមមន្ត្រី​ជំនាញ​បានធ្វើការ​ស​ន្និ​ដ្ធា​ន​គ្រា​ដំបូង​ឫ​បឋម​ថា​ស្ថានីយ៍​នេះ​ស្ថិតក្នុង​អាយុកាល​យុគ​ដែក​ចន្លោះ​ពីស​.​វ​ទី​.​ស​.​វ​ទី​៣​ឫ​ទី​ស​.​វ​ទី​៥​ក្នុង​សម័យកាល​ហ្វូ​ណាន​។

​បើតាម​លោកយាយ​ឈ្មោះ​ពត​.​ឡុ​ត​អាយុ​៧០​ឆ្នាំ​បាន​រៀបរាប់​ឲ្យ​ដឹងថា​គាត់​បានមក​រស់នៅ​លើ​ទីទួល​នេះ​តាំងពី​ឆ្នាំ​១៩៨៩​មក​ម្លេះ​ដោយ​កាលនោះ​គឺ​មានតែ​គ្រួសារ​គាត់​ពី​នាក់​ប្តី​ប្រពន្ធ​ទេ​មក​ស្នាក់​នៅលើ​ទីទួល​នេ​ប្រកបមុខរបរ​ធ្វើ​ស្រូវ​រីឯ​ប្តី​របស់គាត់​ធ្វើ​ព្រែក​(​នេសាទ​ត្រី​)​គ្រាន់​ចិញ្ចឹមជីវិត​!​ប៉ុន្តែ​ដល់​ប្តី​លោក​ស្លាប់ទៅ​លោកយាយ​បោះបង់​មុខរបរ​ធ្វើ​ស្រូវ​ចោល​ងាក​មក​ចាប់យក​មុខរបរ​ធ្វើ​ចំការ​មាន​ចេក​.​ស្វាយ​.​ខ្នុរ​.​ក្រូច​ផ្លុ​ង​.​កំពីងរៀច​។​ល​។​នៅលើ​ផ្ទៃដី​ទីទួល​គ្រាន់​លក់បាន​លុយ​ធ្វើ​បុណ្យទាន​ទៅ​វត្តវ៉ា​។​លោក​បន្តថា​ប្រវត្តិ​នៃ​ទីទួល​នេះ​លោកយាយ​ក៍​មិនដឹង​ច្បាស់​ដែរ​!​តែ​តាំងពី​លោកយាយ​មក​ស្នាក់​នៅលើ​ទួល​នេះ​ឮ​តែ​គេ​ហៅថា​ទួល​បន្ទាយ​ដេក​តៗ​គ្នា​។​ហើយ​ទួល​នេះ​ទោះបី​ស្ថិតនៅ​ចំ​កណ្តាល​បឹង​ក៍​ពិតមែនតែ​ទឹកធំ​ប៉ុណ្ណា​ក៍​មិនដែល​លិច​ដែរ​។​លោក​បញ្ជាក់បន្ថែម​ថាប​ច្ចុ​ប្បន្ន​នៅលើ​ទួល​នេះ​គឺ​មានតែ​កូនចៅ​លោកយាយ​៥.៦​គ្រួសារ​ប៉ុណ្ណោះ​ដែល​រស់នៅ​ពុំមាន​អ្នកដ៍ទៃ​ទេ​។​ហើយ​ចាប់តាំងពី​លោកយាយ​មក​រស់​នៅលើ​ទួល​នេះ​រហូតដល់​ប្តី​លោកយាយ​ស្លាប់​ទៀត​គាត់​ពុំដែល​យល់​សុ​បិ​ន្ត​ឃើញ​អ្វី​ប្លែក​នោះទេ​!​លុះ​រដូវ​ទឹក​ដំឡើង​ឆ្នាំ​ទៅនេះ​មាន​ខាង​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ជាច្រើន​នាក់​បានមក​សូម​គាត់​ជីក​រក​បេ​តិ​ភ័ណ​ចំនួន​៣​កន្លែង​!​ប៉ុន្តែ​ដល់ពេល​ជីក​ពុំមាន​ឃើញ​អ្វី​ទេ​!​ឃើញតែ​កំទេច​បែកបាក់​វត្ថុ​បុរាណ​គេ​កើ​ប្រមូល​ដាក់​ទៃ​យកទៅ​បាត់​គាត់​ក៍​មិន​ហ៊ាន​មក​មើល​ឫ​សួរនាំ​គេ​ដែរ​។

​ចំណែក​លោក​មេភូមិ​ពន្លៃ​បាន​ឲ្យ​ដឹង​ដែរ​ថា​ពាក់​ព​ន្ធ័​ទៅនឹង​ប្រវត្តិ​ទីទួល​នេះ​ខណៈដែល​លោក​ទើបតែ​វ័យ​ជាង​៤០​ឆ្នាំ​ក៍​មិនដឹង​ពិតប្រាកដ​ដែរ​!​តែ​គ្រាន់តែ​ឮ​ចាស់ៗ​គាត់​និយាយ​តៗ​គ្នា​ថា​កាលពីដើម​មាន​កងទ័ព និង​អ្នក​ជំលាស់​មកពី​ស្រុក​ឆ្ងាយ​ដេក​ស្នាក់​នៅលើ​ទួល​នេះ​តាំងពី​ជំនាន់​បុល​.​ពត​ក៍ជាប់​ឈ្មោះ​ជា​ទួល​បន្ទាយ​ដេក​រហូតមក​ទៅ​។​ហើយ​ក្រោយ​មកនេះ​ពេលដែល​ចុះបញ្ជី​ដីធ្លី​រួច​ទួល​បន្ទាយ​ដេក​នេះ​គេ​បានចាត់ទុក​ជាទីគោរព​បូជា​សម្រាប់​ប្រជា​ពលរ​ដ្ធ​តែងតែ​នាំគ្នា​ទៅធ្វើ​បុណ្យ​ឡើងអ្នកតា​(​ឫ​បុណ្យ​ដា​ភូមិ​)​មួយឆ្នាំ​ម្តង​ជា​រៀងរាល់ឆ្នាំ​។​លោក​មេភូមិ​បន្តទៀតថា​កន្លងមក​ទួល​នេះ​ខាង​មន្ទីរ​ពាក់​ព​ន្ធ័​ដោយ​ក្រុម​បុរាណ​វិទូ​គាត់​បាន​ចុះមក​ធ្វើការ​ស្រាវជ្រាវ​រក​បេ​តិ​ភ័ណ​!​ហើយ​ពេលដែល​គេ​កំណាយ​រយៈពេល​ជាង​១០​ថ្ងៃ​ក៍​មិនមាន​ហាមឃាត់​ពលរ​ដ្ធ​ណា​ម្នាក់​ដែរ​គឺ​បើក​ឲ្យ​ចូល​មើល​ដោយ​សេរី​!​តែ​ពុំមាន​ឃើញ​វត្ថុ​មានតម្លៃ​នោះទេ​គឺ​ឃើញតែ​អំបែង​វត្ថុ​បុរាណ​តូចៗ​តែប៉ុណ្ណោះ​ហើយ​ត្រូវ​ខាង​ក្រសួង​គាត់​យកទៅ​។

​លោក អ៊ុន​.​ហៃ ប្រធាន​មន្ទីរ​វប្ប​ធ៌​ម​ខេត្តព្រៃវែង បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ទំហំ​ដី​នៅលើ​ទីទួល​នោះ​គឺមាន​ផ្ទៃក្រឡា​ប្រហែល​៦​ហិកតា​!​ហើយ​ដី​នេះ​ជា​ដី​សម្បត្តិ​ជាតិ​ទាំងអស់​មិនមែនជា​រប​ស់​បុគ្គល​ណា​ម្នាក់​ឡើយ​។​ប៉ុន្តែ​ខាង​ក្រសួង​បាន​ចាត់​ឲ្យ​ខាង​សូរិយា​ដី​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​.​ឃុំ​.​ភូមិ​ចុះ​ធ្វើការ​វាស់វែង​ចែក​ទៅ​ឲ្យ​ពលរ​ដ្ធ​ដែល​គាត់​បានមក​រស់​ស្នាក់​នៅលើ​ទួល​នេះ​រយៈពេល​យូរហើយ​ទៅតាម​ក្បាលដី​របស់គាត់​ផងដែរ​។​ក្រៅពីនេះ​បើ​គាត់​បង្កបង្កើន​ដាំ​ផលដំណាំ​បាន​!​តែ​មិនអាច​យក​ធ្វើជា​កម្ម​សុទ្ធ​បានឡើយ​។

​លោក​វឿន​.​វុទ្ធី​ប្រធាន​នាយក​ដ្ធា​ន​បុរាណ​វ​ទ្យា​និង​បុរេប្រវត្តិ​វិទ្យា​នៃ​ក្រសួង​វប្ប​ធ៌​ម​បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ខាង​ជំនាញ​បាន​អនុវត្តតាម​គោលនយោបាយ​ស្បែក​ខ្លា​របស់​រាជរដ្ធាភិបាល​រួចរាល់​អស់ហើយ​ដោយបាន​ឃ្វាល​ជា​ចំណែក​ទុក​សម្រាប់​ពលរ​ដ្ធ​ហើយ​ដែរ​!​ប៉ុន្តែ​ទីទួល​នោះ​មិនមែន​ឈ្មោះ​បន្ទាយ​ដេក​ទេ​!​គឺ​ឈ្មោះ​បន្ទាយដែក​ព្រោះ​បើតាម​ការស្រាវជ្រាវ​កំណាយ​ពិនិត្យ​មាន​បំណែក​ពុ​ម្ភ​ដែក​!​អញ្ចឹង​យើង​គិតថា​ពាក្យ​នឹង​ក្លាយ​មកជា​ពាក្យ​បន្ទាយដែក​!​គិត​បញ្ជាក់​សម័យ​ហ្វូណន​មនុស្ស​ចេះ​ស្លដែក​រួចហើយ​។​ចំពោះ​ការចុះ​កំណាយ​លើក​ទី​១​កន្លងមកនេះ​គឺ​រក​ឃើញតែ​បំណែក​តូចៗ​ទេ​ឥឡូវ​កំពុង​រក្សាទុក​នៅ​ក្រសួង​នៅឡើយ​ទេ​។​លោក​បន្តថា​ការស្រាវជ្រាវ​យើង​មិនទាន់​ធ្វើ​ទ្រុងទ្រាយ​ធំ​បានទេ​ព្រោះ​មាន​ប្រជាជន​គាត់​រស់នៅ​កាលណា​បើក​ធ្វើការ​ស្រាវជ្រាវ​ធំ​វា​នាំ​ឲ្យ​ផ្អើល​!​អញ្ចឹង​យើង​ប៉ុណ្ណឹង​សិន​ហើយនឹង​អាចធ្វើ​ការស្រាវជ្រាវ​ចំណុច​នោះ​បន្តទៀត​៕​