ភ្នំពេញ ៖ គូស្នេហ៍មួយគូ ត្រូវបានជនមិនស្គាល់មុខដែលគេអះអាងថា ជាប្រុសស្នេហ៍ចាស់របស់នារីងគ្រោះ បានជិះរថយន្ត ម៉ាក RANGE ROVER ពណ៌សមួយគ្រឿង តាមបាញ់ប្រហារចំនួន៥គ្រាប់ប៉ុនប៉ងផ្តាច់ជីវីតដល់ មុខផ្ទះជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ធ្ងរទាំង២នាក់ ហើយត្រូវបានគេជួយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់មែតភ្លាមៗ ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចមុខបន្ទប់ជួល នៅតាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ឃាតកប៉ុនប៉ងផ្តាច់ជំវីតចំណងស្នេហ៍នេះ ខណៈដែលនារីរងគ្រោះជ ស្រីស្នេហ៍របស់ខ្លួនត្រូវបានប្រុសស្នេហ៍ថ្មីនាំដើរលេង ហើយជិះរថយន្តម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់មួយគ្រឿង ជួនត្រឡប់ទៅផ្ទះវិញ។
ជនរងគ្រោះ ដែលជាឃាតករតាមបាញ់សម្លាប់នោះ១.ឈ្មោះ គង់ រ៉ាវិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរស្នាក់នៅ ផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បានរងរបួសចំនួន ៣គ្រាប់ , ២.ឈ្មោះ សឺង វិន ហៅស្រីលក្ខណ៍ ភេទស្រី អាយុ២៥ឆ្នាំ មុខរបេរលក់ខោអាវ និងខ្លះអះអាងថា នាងបម្រើការនៅហាងខារ៉ាអូខេមួយ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុខាងលើ បានរងរបួសចំនួន២គ្រាប់។ អ្នកទាំង២នាក់ កំពុងតែសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែក ជនដៃដល់ គេអាងថាជាកងកម្លាំងប្រដាប់អាវុធម្នាក់ ដែលជាប្រុសស្នេហ៍ចាស់របស់នារីរងគ្រោះប្រដាប់អោយអាវុធខ្លីមួយដើម ជិះរថយន្តម៉ាក RANGE ROVER ពណ៌សមួយគ្រឿង។
តាមព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ ទាំង២នាក់ដែលជាសង្សារនឹងគ្នា បានជិះរថយន្តម៉ាក តូយូតា តាកូម៉ា ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Q-5081 ធ្វើដំណើរមកពីដើមលេង ។នៅពេលធ្វើដំណើរតាមផ្លូវលេខ ១៩៧៤ ក្នុងទិសដៅពីកើតទៅលិចមកដល់មុខផ្ទះជួល របស់ស្រីស្នេហ៍ ក៍បានឈប់ ស្រាប់តែមានជនដៃជល់ដែលមានគេស្គាល់ថា ជាអតីតសង្សាររបស់នារីរងគ្រោះ បានជិះរថយន្តក្នុងទិសដៅពីលិចទៅកើត មកឈប់ ទន្ទឹមហើយ បើកកញ្ចក់បាញ់ចំនួន៥គ្រាប់ ស្រោចទៅលើ គូស្នេហ៍ទាំង២នាក់តែម្តង បណ្តាលបែកកញ្ចក់រថយន្តភាគីគូសង្សារនោះ ផ្នែកខាងស្តាំធ្លុះទ្វារមុខខាងឆ្វេងចំនួន២កន្លែង ហើយនារីរងគ្រោះត្រូវចំនួន ២គ្រាប់ ។ចំណែកប្រុសស្នេហ៍របស់នាង ត្រូវចំនួន៣គ្រាប់ចំដើមទ្រូងខាងឆ្វេង ។ បន្ទាប់ពីបាញ់ប្រហារ រូចមកជនដៃដល់ក៍បានជិះរថយន្តគេច ទៅទិសខាងកើតបាត់ទៅ ។
តាមព័ត៌មានអោយដឹងថា ភ្លាមៗនោះបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហើយជនរងគ្រោះទាំង២នាក់ ក៍ត្រូវបានគេជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែតភ្លាមៗ។
ទាក់ទិននឹងការបាញ់ប្រហារមនុស្សយ៉ាងសាហាវនេះ ត្រូវបានសមត្ថកិច្ចសមត្ថកិច្ចសន្និដ្ឋានថា ផ្តើមចេញពីស្នេហាត្រីកោណ ។
ប្រភពព័ត៌មានមួយផ្សេងទៀតបានអោយដឹងថា កន្លងមក ស្ត្រីរងគ្រោះ មានទំនាក់ទំនងស្នេហាជាមួយជនដៃដល់ និងជាធម្មតា គេតែងតែឃើញជនដៃដល់ជិះរថយន្តរ៉ង់រ៉ូវើពណ៌ ស ជួននារីរងគ្រោះមកផ្ទះ ។លុះក្រោយមក គេឃើញនារីរងគ្រោះមានទំនាក់ទំនងជាមួយបុរសម្នាក់ ផ្សេងទៀត ដែលជាបុរសរងគ្រោះ។ ដោយសារតែនាងមានទំនាក់ទំនង ស្នេហាថ្មី និងតែងនាំគ្នាដើរលេង ជាហេតុធ្វើអោយប្រុសស្នេហ៍ចាស់ របស់នាងមានកំហឹង និងចងគំនុំតាមបាញ់សម្លាប់ស្រីស្នេហ៍រួមទាំងប្រុសថ្មីដល់មុខផ្ទះតែម្តង។
តាមព័ត៌មានអោយដឹងថា ជនដៃដល់ដែលអាវុធដោះស្រាយបញ្ហានោះ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ ជាមន្ត្រីក្នុងកងកម្លាំងម្នាក់៕