ភ្នំពេញ ៖ នាយផ្នែកការពារគោលដៅ២ នៃនាយកដ្ឋាននគរបាលការពារ អគ្គស្នងការដ្ឋាននគរបាលជាតិលោក វ័ន ហាក់ មានអាយុ៥០ឆ្នាំដែលមានអត្ថលេខ០៧១៧០
បានប្រើកាំភ្លើង AK៤៧ បានបាញ់សម្លាប់ខ្លួនឯងចំនួន២គ្រាប់ណ្តាលអោយស្លាប់ភ្លាមៗនៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីវេកាលពីវេលាម៉ោង១០ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នៅក្នុងអគ្គនាយកដ្ឋាននគរបាលជាតិសង្កាត់ទន្លេបាសាក់ខណ្ខចំកាមនរាជធានីភ្នំពេញ។
តាមប្រភពពីមន្ត្រីនគរបាលនាយកដ្ឋាននគរបាលការពារបានប្រាប់ឲ្យដឹងថាតាមការសួរនាំជាជំហ៊ានដំបូងជនរងគ្រោះបានបញ្ចប់ជីវិតរបស់ខ្លួនបែបនេះដោយសារតែមានជំងឺផ្លូវចិត្តហើយធ្លាប់ចង់សម្លាប់ខ្លួនផងដែរ។
មន្ត្រីនគរបាលបាលបានបញ្ជាក់ថា (លោក វ័ន ហាក់ បានបាញ់សម្លាប់ខ្លួនឯនៅក្នុងអង្គភាពបង្កការភ្ញាក់ផ្អើលពេញអង្គភាពដែលនេះអាចមកពីជនរងគ្រោះ មានជម្ងឺផ្លូវចិត្តហើយធ្លាប់ត្រូវបានពេទ្យវៀតណាម បញ្ជូនត្រឡប់មកប្រទេសវិញ នៅពេលលោកទៅរៀននៅប្រទេសវៀតណាម)។
ក្រោយកើតហេតុកម្លាំងនគរបាលជំនាញនិងនគរបាលអគ្គស្នងការដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ៣ ឆាយ គឺមខឿន ប្រធានសេនាធិការអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យនិងប្រគល់សពជូនជនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃ៕