ព្រៃវែង ៖ ខេត្តព្រៃវែងមិនមែនជាខេត្តដែលកាប់បំផ្លាញព្រៃឈើក៍ពិតមែនតែជាខេត្តមួយដែលទទួលផលពីបទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យ។ជាមួយគ្នានោះប្រភពបានបង្ហើបថាបទល្មើសព្រៃឈើដែលកំពុងដឹកជញ្ជូនពីខេត្តស្ទឹងត្រែង.ខេត្តក្រចេះ.ខេត្តមណ្ឌលគិរីចូលមកខេត្តព្រៃវែងសព្វថ្ងៃនេះគឺមន្ត្រីជំនាញមេព្រៃមិនធ្វើការបង្ក្រាបទេ.ដោយអង្គុយកត់តែចំនួនក្បាលឡានតែប៉ុណ្ណោះ។នេះជាការត្រូវដងត្រូវផ្លែគ្នារវាងឈ្មួញអ្នកដឹកឈើឫម្ចាស់ដេប៉ូក្នុងការបង់លុយដាក់ថ្ងៃ.ដាក់ខែឫរាប់ចំនួនឡានបង់លុយឲ្យមន្ត្រីជំនាញមេព្រៃ។ ប្រភពព៌តមានបន្តថាដេប៉ូឈើជាច្រើនកន្លែងនៅក្នុងស្រុកស្វាយអន្ទរដោយខ្លះអត់មានច្បាប់និងខ្លះទៀតមានច្បាប់បានចាំទទួលទិញឈើអត់ច្បាប់ដឹកតាមរថយន្តសាំយ៉ុងនិងរថយន្តធំៗជាច្រើនទៀតដាក់រាយប៉ាយពេញផ្លូវដោយមិនខ្លាចញញើតបែបនេះ!ព្រោះគេបានត្រូវរ៉ូវគ្នាជាមួយស្ថាប័នអនុវត្តច្បាប់អស់ហើយ។ទង្វើលបែបនេះគឺវាធ្វើឲ្យបាត់បង់ចំណូលថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់!តែវាចំណេញប្រយោជន៍បុគ្គល។
ប្រភពដដែលបន្តថារាល់ថ្ងៃនេះរថយន្តសាំយ៉ុងមិនក្រោមពី៦០ទៅ៧០គ្រឿងនោះទេដែលដឹកឈើពីខេត្តមួយចំនួននៃភូមិភាគឦសាន្តឆ្លងកាត់តាមផ្លូវជាតិលេខ៨កាត់តាមស្រុកកំចាយមារចូលមកលក់ឲ្យដេប៉ូឈើជាច្រើនកន្លែងនៅក្នុងស្រុកស្វាយអន្ទរ.ខេត្តព្រៃវែងនេះឯង!ហើយក្រៅពីរថយន្តសាំយ៉ុងក៍នៅមានរថយន្តធំៗជាច្រើនទៀតផងដែរដែលដឹកជញ្ជូនឈើខ្លះអត់ច្បាប់និងខ្លះមានច្បាប់តែដឹកលើលិខិតអនុញាតយកមកចែកចាយលក់ឲ្យតាមដេប៉ូជាច្រើនទៀតនៅក្នុងខេត្តព្រៃវែង។ប្រភពបញ្ជាក់បន្ថែមថាការដែលក្រុមឈ្មួញដឹកឈើយកមកលក់បានយ៉ាងរលូនបែបនេះគឺបានបង់លុយឲ្យមន្ត្រីជំនាញចាប់ពី៥មុឺនរៀលទៅ១០មុឺនរៀលក្នុង១រថយន្តតាមឈើតិចឫច្រើន។តែបើសម្រាប់រថយន្តធំដឹកលើសលិខិតអនុញាត(PC)វិញគឺត្រូវបង់ឲ្យមន្ត្រីជំនាញមេព្រៃក្នុង១រថយន្តចាប់ពី១០០$ទៅ២០០$ជាកំហិតឲ្យតែដឹកឆ្លងកាត់ខេត្តព្រៃវែង!ដើម្បីជាថ្នូរនឹងការមិនត្រួតពិនិត្យលើលិខិតនិងទីតាំងដាក់ឈើនោះឡើយ។ក្នុងនោះបើតាមប្រភពពីអ្នករកស៊ីឈើម្នាក់សូមមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ថាឈើដែលដឹកចូលមកខេត្តព្រៃវែងរាល់ថ្ងៃទាំងរថយន្តតូចនិងរថយន្តធំគឺសុទ្ធសឹងតែខុសច្បាប់ទាំងអស់!ព្រោះឈើដែលគេដឹកយកមកនោះជាឈើដែលគេលួចកាប់ពីព្រៃនៃខេត្តមួយចំនួយភាគឥឦសាន្តកាត់ដោយម៉ាសុីនត្រង់តឺន័រមិនមែនកាត់ដោយម៉ាស៊ីនរ៉ៃ ដែលច្បាប់អនុញាតនោះទេ។
ពាក់ពន្ធ័បញ្ហាខាងលើនេះភ្នាក់ងារយើងមិនអាចទំនាក់ទំនងសូមការបំភ្លឺពីមន្ត្រីជំនាញស្រុកស្វាយអន្ទរនិងខេត្តព្រៃវែងបានទេ៕