ប៉ោយប៉ែត ៖ ធ្យូងរាប់ម៉ឺនការ៉ុង ដែលក្រុមឈ្មួញដឹកពីតាមបណ្ដាតំបន់មួយចំនួនក្នុងខេត្តឧត្តរ មានជ័យ និងខេត្តមួយចំនួនទៀតតាមបន្ទាត់ព្រំដែន កំពុងសំរុកបញ្ជូនឆ្លងដែនចូល ទៅទឹកដីថៃ តាម ច្រករបៀងប្រាសាទ ស្ថិតក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
តាមសេចក្ដីរាយការបានឲ្យដឹងថា ធ្យូងដែលក្រុមឈ្មួញនាំចូលទៅច្រករបៀងខាងលើនោះ ក្រុម ឈ្មួញបានបង់ប្រាក់ឧ្យមន្ត្រីយោធាម្នាក់ឈ្មោះ បារាំង ជាយោធាក្នុងវរៈ(១)និងលោក រាជ្យ ប៊ុណ្ណា នាយប៉ុស្ដិ៍នគរបាល ការពារព្រំដែន គោក៨០៧ ប្រាសាទត្បែង ក្នុង១ការ៉ុងធ្យូងថ្លៃ១៥០០រៀល ជា ថ្នូរអនុញ្ញាតឲ្យនាំចេញទៅលក់នៅក្នុងទឹកដីថៃ។
ប្រជាពលរដ្ឋ បានសរសរក្នុងសង្គមហ្វេសប៊ុក ថាៈ ធ្យូងដែលគេនាំចេញតាមច្រក របៀង ខាង លើ មានប្រមាណ90% នាំមកពីខេត្តឧត្តរមានជ័យ និងមួយចំនួនតូចជារបស់អ្នកស្រុកដែល រស់នៅ តាមភូមិជាប់បន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ។
ជុំវិញករណីនេះ ក៏មានការរិៈគន់ពីអ្នកស្រុកតាមបណ្តាញសង្គមហ្វេសប៊ុក ដោយសសេរថា”អស់ ហើយ ព្រៃឈើបើធ្យូងមួយថ្ងៃៗរាប់ម៉ឺនការ៉ុងត្រូវគេផលិតនាំឆ្លងដែនទៅប្រទេសថៃ”។ ប្រភពពីអ្នក រក ស៊ីទិញលក់ធ្យូង បាន ប្រាប់ថា ធ្យូងទាំងនេះ គេដឹកពីខេត្តឧត្តរមានជ័យ នៅពេលយប់តាមរថយន្ត ធំៗ។
សូមបញ្ជាក់ថា នៅពេលដែលអ្នកយកព័ត៌មាន បានចុះទៅដល់ចំណុចច្រកនាំចេញដែលគេ ចោទថា ខុសច្បាប់ តែត្រូវលោកមេប៉ុស្តិ៍យោធាប្រចាំការនៅទីនោះ បានព្យាយាមរារាំងស្នើសុំក្រុម អ្នក កាសែតមិនឲ្យថតរូប និងស្នើមិនឲ្យចុះផ្សាយថែមទៀតផង។ចំណែក លោក រាជ្យប៊ុណ្ណា មេប៉ុស្តិ៍ ប្រាសាទត្បែង នគរបាលការពារព្រំដែនគោក លេខ807 មិនអាចទាក់ទង សុំការបំភ្លឺបាននៅឡើយទេ ដោយសារចុចទូរស័ព្ទមិនចូលជាច្រើនដង។
ប្រភពដាច់ដោយឡែកមួយទៀតប្រាប់ថា នៅក្នុងភូមិថ្មឆ័ត្រ ឃុំគោករមៀតក៏មានទីតាំងដ៏ធំមួយ បានលាក់ទុកធ្យូងរាប់ពាន់ការ៉ុងផងដែរដើម្បីត្រៀមដឹកចេញទៅលក់លើទឹកដីថៃ រៀងរាល់វេលាយប់។
ប្រជាពលរដ្ឋបានបង្ហាញពីការព្រួយបារម្ភថា បើមន្ត្រីជំនាញពាក់ព័ន្ធពិសេសសមត្ថកិច្ច តាម បន្ទាត់ព្រំដែនមិនរួមគ្នាទប់ស្កាត់លំហូរចេញធ្យូងពីកម្ពុជាទៅលក់ឲ្យឈ្មួញថៃនេះទេ អនាគតព្រៃឈើ នៅកម្ពុជា នឹងត្រូវរលាយហិនហោចដោយក្រុមឈ្មួញអស់ជាមិនខានឡើយ៕