សៀមរាប ៖ អាជ្ញាធរជាតិអប្សរា អោយដឹងថា ខ្លួននឹងក្រាលក្ដាជុំវិញគល់ឈើ និងលើឬស ឈើ និងនៅតាមផ្លូវមួយចំនួនសម្រាប់អោយភ្ញៀវទេសចរដើរទស្សនា ដើម្បីកុំអោយប៉ះពាល់ ដល់ ឬស និងគល់រុក្ខជាតិទាំងនោះនៅក្នុងបរិវេណប្រាសាទតាព្រហ្ម ដោយថា ដើម្បីអោយរុក្ខជាតិ នោះ លូតលាស់តាមធម្មតាសម្រាប់ផ្ដល់សោភណ្ឌភាពប្រាសាទបុរាណ។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បានជម្រាបជូនសាធារណៈជន ភ្ញៀវ ទេសចរជាតិនិងអន្ដរជាតិ ព្រមទាំងមគ្គុទេសក៍ទេសចរណ៍ កាលពីថ្ងៃទី១ខែមីនានេះ បានបង្ហាញថា អ្នកជំនាញផ្នែកគ្រប់គ្រងព្រៃឈើ វប្បធម៌ និងបរិស្ថាន នឹងក្រាលកំរាលក្ដារតាមផ្លូវមួយចំនួន នៅ ជុំរិញដើមឈើ និងឬសឈើ នៃប្រាសាទតាព្រហ្ម អោយភ្ញៀវទេសចរណ៍ដើរទស្សនាប្រាសាទ ដោយថា កុំអោយប៉ះពាល់ដល់គល់ឈើ និងឬសឈើ។
សេចក្តីជូនដំណឹងដដែលបានបន្ដថា សកម្មភាពមនុស្សដើរជាន់ឬសនិងគល់ឈើ ធ្វើអោយ ស្ថានភាពរុក្ខជាតិទាំងនោះ មិនលូតលាស់ទៅតាមភាពប្រក្រតីរបស់វាបាន។ ដូច្នេះការសាសង់ កម្រាល ក្ដារជុំវិញដើមឈើនេះ ដើម្បីទុកអោយរុក្ខជាតិរីកលូត តាមធម្មជាតិ ដែលថា អាចជួយ លើកសោភណ្ឌភាពប្រា សាទបុរាណ។
សេចក្តីជូនជូនដំណឹងនេះ បានអនុវត្ដចាប់ពីខែមីនា ឆ្នាំ២០១៨ នេះតទៅ រហូតដល់បញ្ចប់ ការ ងារនេះ។ ប្រាសាទតាព្រហ្មមានទីតាំងស្ថិតនៅក្នុងវង់ធំ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប។
យោងតាមឯកសារផ្សេងៗ បានអោយដឹងថា ប្រាសាទនេះត្រូវបានកសាងឡើងនៅ ក្នុងឆ្នាំ ១១៨៦នៃគ្រឹះសករាជ ក្នុងសត្សវត្សរ៍ទី១៣ ក្រោយប្រាសាទអង្គរវត្ដ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បី ឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី៕