ក្រុមហ៊ុន​លោក លី គា យក​រថយន្ត​ធុន​ធំ​៦​គ្រឿង​ចត​បាំង​ផ្លូវផ្អើល​​ពេញ​​ស្រុក​សំពៅ​លូន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2018 ក+ ក-

​បាត់ដំបង ៖ បាត់ដំបងៈ​រថយន្ត​ធុន​ធំ​ចំនួន​០៦​គ្រឿង​គ្មាន​ផ្ទុកទំនិញ​ត្រូវបាន​ម្ចាស់​បើកបរ​យកមក​ចត​ចោល​ចំ​កណ្តាលផ្លូវ​មុខ​ច្រកទ្វារ​ភ្នំ​ដី​គីឡូ​១៣​ស្រុក​សំពៅ​លូន ចំងាយ​ជិត​១​គីឡូម៉ែត្រ ពី​ច្រកទ្វារ រួច​ម្ចាស់​ដក​សោរ នាំគ្នា​អង្គុយ​ផឹក បង​រ្ក​ការកកស្ទះ​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ​59A​ស្រុក​សំពៅ​លូន ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចេញ​មករក​ម្ចាស់​រថយន្ត ដើម្បី​ឲ្យ​យក​រថយន្ត​ចេញពី​ផ្លូវជាតិ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​០៤​មិនា​ឆ្នាំ​២០១៨​នេះ​នៅត្រង់ចំណុច​លើផ្លូវ​ក្បែរ​មាត់ច្រក​ស្ថិតក្នុង​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​
​លោក​វរៈសេនីយ៍ឯក​ពេជ្រ សា​រ៉ែ​ន​,​អធិការ​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹងថា រថយន្ត​ទាំង​០៦​គ្រឿង​នេះ​មិនមាន​ផ្ទុកទំនិញ​ទេ​ទ្រុង​ទទេ មិនមាន​អ្នកណា​ឃាត់ឃាំង​ទេ​ស្រាប់តែ​ម្ចាស់​បើកបរ​យកមក​ចត​ចោល​លើផ្លូវ​សាធារណៈ​បង្ក​ការកកស្ទះ​ចរាចរណ៍​ដោយ​មិនដឹង​ពី​មូលហេតុ​ឡើយ ។​លោក​បន្តថា​លោក​និង​បញ្ជា​ឲ្យ​កូនចៅ​ស្វែងរក​ម្ចាស់​រថយន្ត​មក​បើកបរ​យក​រថយន្ត​ចេញពី​ផ្លូវ​វិញ ករណី​រក​មិនឃើញ​ម្ចាស់​ស្នើរ​សុំ​ទៅ​លោកស្នងការ​ខេត្ត ដើម្បី​យក​រថយន្តស្ទូច​មក​ស្ទូច​យកចេញ​ពី​ផ្លូវ​វិញ​។​

​លោក​បន្តថា រថយន្ត​ទាំង​០៦​គ្រឿង​នេះ​របស់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​១​អាចមាន​ទំនាស់​រវាង​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​ខឹង​គ្នា​បែរជាយក​រថយន្ត​មក​សាង​ទំនិញ​មិនបាន​ក៏​យក​រថយន្ត​មក​ចត​ចោល​កណ្តាលផ្លូវ​បង្ក​ការកកស្ទះ​ការធ្វើ​
​ដំណើរ​ដល់​ប្រជាពលរដ្ឋ​គ្រប់គ្នា​។​

​ទាក់ទង​និង​បញ្ហា​នេះ​លោក​ងាវ ប៊ុន​យាង​,​អភិបាល​នៃ​គណៈ​អភិបាលស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹងថា រថយន្ត​ធុន​ធំ​ទាំង​០៦​គ្រឿង​ទ្រុង​ទទេរ​នេះ​ជា​របស់​ក្រុមហ៊ុន​លោក​លី គារ​,​មូល​ហេតុដែល​រថយន្ត​នេះ​បើកបរ​មក​ចត​ចំ​កណ្តាលផ្លូវ​បង្ក​ការកកស្ទះ​ចរាចរ​ណ៏​ដោយសារ​មានទំនាស់​ក្រុមហ៊ុន​ទារ​ផាស៊ី​ចំណតរថយន្ត​ស្រុក​សំពៅ​លូន កាក់​ឃាត់​រថយន្ត​របស់​ក្រុមហ៊ុន​លោក​លី គារ​,​ដែល​ផ្ទុកទំនិញ​នាំមក​ពី​ថៃ​ជាង​១០​គ្រឿង​កាលពី​ព្រឹក​ថ្ងៃទី​០៤​មិនា​ដដែល​នេះ​។

​លោក​អភិបាលស្រុក​បន្តថា មូល​ហេតុដែល​ក្រុមហ៊ុន​ទារ​ផាស៊ី​ស្រុក​សំពៅ​លូន​កាក់​ឃាត់​រថយន្ត​ក្រុមហ៊ុន លី គារ​,​ខាងលើ​ដោយសារ​ក្រុមហ៊ុន​លី គារ​,​មិន​ព្រម​បង់​ផាស៊ី​ឲ្យ​ចំណត ទើប​កម្លាំង​សមត្ថកិច្ច​រួម​និង​ម្ចាស់​ចំណត​ផាស៊ី​ស្រុក​សំពៅ​លូន​កាក់​ឃាត់​រថយន្ត​ទាំងនោះ​ឲ្យ​យកលុយ​មក​បង់​ក្បាល​ឡាន​តែ​ម្ចាស់​ទំនិញ​និង​រថយន្ត​មិន​ព្រម​បង់ ដែល​កន្លងមក​ធ្លាប់​បង់ ក្នុង​រថយន្ត​១​គ្រឿង​៣​ម៉ី​ន​រៀល​៕​តែ​ពេលនេះ​ច​រារ​ចរ​ណ៏​មិន​កកស្ទះ​ទេ​មាន​ផ្លូវ​វាង តែ​លោក​ក្នុងនាម​ជា​អាជ្ញាធរ​ស្រុក​កំពុង​ឲ្យ​ធ្វើការ​សម្របសម្រួល​និយាយ​ចរចារ​គ្នា​ដោយ​សន្តិ​វី​ធី​៕