ភ្នំពេញ ៖ រថយន្តម៉ាក GAC មួយគ្រឿងត្រូវបានប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវនាំគ្នា ដេញវាយ កំទេច ហើយម្ចាស់រងរបួស ធ្ងន់ពោរមុខ បែកក្បាល ខណះដែលជួបគ្រោះ ចរាចរណ៍ព្យាយាមបើករត់ និងបុកជាបន្តបន្ទាប់ទៀត ។
ហេតុការណ៍ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥រសៀល ថ្ងៃទី១១ ខែមិនា ឆ្នាំ ២០១៨នៅចំណុច ផ្លូវ លេខ ១៥៦ កែងផ្លូវលេខ ២៦៥ ក្នុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
ទោះបីជាយ៉ាងណា គេពុំដឹងថា មនុស្សមានរបួស ប៉ុន្មាននាក់ឡើយ នៅក្នុងការគ្រោះថ្នាក់ចរាចរណ៍ នេះ។ចំណែក ម្ចាស់ រថយន្ត ដែលប្រជាពលរដ្ឋនាំគ្នា វាយ ពុំស្គាល់ឈ្មោះឡើយ ត្រូវបានរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន ភ្លាមៗ។
រថយន្តដែលបង្កគ្រោះថ្នាក់បើក រត់នោះ ម៉ាក GAC ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ.២.AP ៩៧១៩ បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណឡើយ ត្រូវបានអ្នកដំណើរនាំគ្នា តាមវាយរបួសធ្ងន់។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តនោះបានជួបគ្រោះថ្នាក់ នៅតាមផ្លូវ ទៅវត្តសន្តិវ័ន ហៅវត្តទួលអស់លោក ក្នុងខណ្ឌឬស្សីកែវ ។នៅក្នុងការគ្រោះថ្នាក់គេពុំដឹងច្បាស់ថា មាននុស្សរងរបួសឬយ៉ាងណានោះទេ ។
បន្ទាប់ពីគ្រោះថ្នាក់រថយន្តក៍បានព្យាយាមបើករត់មក រង្វង់មូលគួចកាណុង ដោយមានប្រជាពលរដ្ឋធ្វើដំណើរនាំគ្នា ដេញតាម ប្រសាច។ទោះបីជាយ៉ាងណារថយន្តនៅតែព្យាយាម បើក រត់ហើយ ក៍បានជួបគ្រោះថ្នាក បុកម៉ូតូនៅខាងជើង ផ្សារថ្មីបណ្តាលអោយមនុស្សរងរបួស តែពុំទាន់ដឹងច្បាស់ឡើយហើយរថយន្ត ក៍បានព្យាយាមបើករត់បន្តទៀត។ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចពីកន្លែងកើតហេតុ គឺច្បាប់ជាអ្នកអនុវត្ត ប៉ុន្តែចំពោះអ្នកដែលវាយអ្នកបើកបរ ក៏ត្រូវតែទទួលទោសផងដែរ ព្រោះវាជាអំពើអសីលធម៌ក្នុងសង្គម និងមិនគួរឲ្យមានកើតឡើងក្នុងរូបភាពបែបនេះទៀត។
លោកស្នងការបញ្ជាក់ថា «ក្នុងករណីនេះ យើងពិនិត្យឃើញថា ជាបទល្មើសជាក់ស្តែង ព្រោះវាជាបទល្មើសហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក៏មានស្ថានទម្ងន់ទោសផងដែរ ព្រោះបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាក្រុម។ ក្នុងករណីនេះដែរ ជនល្មើសដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ទោះជាបានរត់គេចពីកន្លែងកើតហេតុ ក៏អាស្រ័យដោយសារមានការភ័យខ្លាចអំពីក្រុមជនបង្កដែរ។ ប្រសិនបើជាគាត់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ច្បាប់ចរាចរណ៍ផ្លូវគោកមាន អីចឹងស្ថានទម្ងន់ទោសរបស់អ្នកបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយគេចវេសពីការទទួលខុសត្រូវ ច្បាប់មានសម្រាប់ដាក់ទោសទណ្ឌ។ …ជាទម្លាប់អសីលធម៌ក្នុងសង្គម ប្រជាពលរដ្ឋតែងតែតាំងខ្លួនជាតុលាការ ហើយធ្វើកាត់ទោសលើជនបង្ក ដោយឯកចិត្ត គឺមិនទៅតាមច្បាប់»។
លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត មានកូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ហើយបន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម៕
តាមព័ត៌មានអោយដឹងទៀតថា ខណះនោះប្រជាពរដ្ឋ ក៍បាននាំគ្នា ដេញតាមរិតតែច្រើននិងខ្លះ ក៍បានស្រែកថា រថយន្តបុកមនុស្សស្លាប់បើករត់ ជាហេតុ ធ្វើអោយក្រុមអ្នកដេញតាមមានកំហឹង រិតតែខ្លាំង ។នៅពេលធ្ចើដំណើរ មកដល់មូលដ្ឋានខណ្ឌទួលគោក ចំណុចផ្លូវ លេខ ១៦០ ក្បែរផ្លូវ លេខ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី២ ក៍បានបុក មូតូម៉ាវេវមួយគ្រឿងទៀត បណ្តាលអោយបុរសម្នាក់រងរបួស ហើយរថយន្តក៍បានបន្តដំណើរ ដោយមានប្រជាពលរដ្ននាំគ្នា ដេញតាមពីក្រោយ ។
តាមព័ត៌មានអោយដឹងទៀតថា នៅពេលដែលរថយន្តធ្វើដំណើរ ដល់ខាងត្បូងមន្ទីរពេទ្យ ព្រះកុសុះមះ ត្រង់ចំណុច ផ្លូវលេខ ១៥៦ កែងផ្លូវ លេខ ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី២ រថយន្តនោះបែកធុងទឹក ទៅមុខមិនរួច ក៍ត្រូវ ប្រជាពលរដ្ននាំគ្នា យកដុំ ថ្មវាយយកតែឈ្នោះដៃ រងរបួសធ្ងន់តែម្តង ។ភ្លាមៗ នគរបាលរួមជាមួយ សណ្តាប់ធ្នាប់ខណ្ឌ ទួលគោក ជួយអន្តរាគន៍ ហើយ ហៅរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ជុំវិញគ្រោះថ្នាក់នោះគេពុំទាន់ដឹងថា មានមនុស្សប៉ុន្មានរងរបួសឡើយ ?។រថយន្តនោះត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូគោក ដើម្បីដោះស្រាយ ៕