ភ្នំពេញ ៖ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៍មានជុំវិញសម្តីរបស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា ក្នុងសន្និសីទសារព័ត៍មានកាលពីម្សិលមិញដើម្បីបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃ របស់លោកស្រីនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ មិនានេះ ឯកឧត្តម ឈាង វុន សមាជិករដ្ឋសភាមក ពីខាងគណបក្សប្រជាជនកម្ពុជាបានថ្លែងការពារលោកស្រី រ៉ូណា ស្មីត ថា លោកស្រីពុំបាន លើកឡើងថា ត្រូវតែមានវត្តមានគណបក្សប្រឆាំងដែលបានរំលាយទៅហើយសម្រាប់ការ បោះឆ្នោតនាពេលខាងមុខនេះទេ មានន័យថាលោកស្រីពុំបានទាមទារអោយគណបក្ស ដែលបានរំលាយទៅហើយនោះអោយវិលត្រឡប់មកវិញទេ តែរឿងនេះគឺមានអ្នកមាន គំនិតអាក្រក់ចង់យករឿងនឹងមកដាក់ធ្វើជាកូនជញ្ជីងថ្លឹងទៅវិញ។
សូមជម្រាបជូនថា៖ ការថ្លែងរបស់ឯកឧត្តម ឈាង វុន ទៅកាន់ក្រុមអ្នកសារព័ត៍មានធ្វើ ឡើងនៅក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិនិត្យទៅលើរបៀបវារៈចំនួន៣រួមមាន៖ ១,ការពិនិត្យសំណើសុំជ្រើសតាំងសមាជិកព្រឹទ្ធ សភា សម្រាប់នីតិកាលទី៤ ចំនួន ២រូប ដោយរដ្ឋសភា នីតិកាលទី៥ , ២.ការពិនិត្យសំណើ បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នូវសេចក្តីព្រាងច្បាប់ស្តី ពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ និង៣.ការពិនិត្យសេចក្តីព្រាងរបាយការណ៍ ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៩ និងលើកទី១០ នីតិកាល ទី៥៕