ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ មានការភ្ញាក់ផ្អើលមួយ បន្ចាប់ពីតារាសម្ដែងអ្នកនាង បូនីតា ដាដេណា ត្រូវបានក្រុមគ្រួសាររបស់នាង បានដឹកបញ្ចូននាងទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យឯកជនមួយ ដោយសារជំងឺបេះដូងរបស់នាងធ្វើទុក្ខ។
ការភ្ញាក់ផ្អើលនេះ ត្រូវបានកើតមាន ឡើងក្រោយពីរូបថតក្នុងសភាពធ្ងន់ធ្ងរ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ត្រូវបានបង្ហោះ លើបណ្ដាញទំនាក់ទំនងសង្គម Faecbook របស់នាង ។
ជុំវិញការធ្លាក់ខ្លួនឈឺធ្ងន់របស់តារា រូបនេះគេបានដឹងថា នាងបានទទួលការ ឈឺឆ្អាលពីមហាជន ហើយពួកគេតែងសួរតាមបណ្ដាញសង្គមជាហូរ ហែ ពីស្ថានភាពជំងឺ ក៏ប៉ុន្ដែមកទល់នឹង ពេលនេះមិនទាន់មានការបកស្រាយណាមួយនៅឡើយ។
ប្អូនស្រីរបស់ បូនីតា ដាដេណា ជា អ្នកលើក ហើយបានប្រាប់ថា ម្ចាស់ផលិត កម្មអភិមង្គលអ្នកនាង បូនីតា ដាដេណា នៅពេលនេះ នៅមិនទាន់ដឹងខ្លួនទេ ។
ពាក់ព័ន្ធនឹងស្ថានភាពតារារូបនេះ ហាក់ដូចជាមានការលាក់បាំងបន្ដិច ដោយសារតែនៅពេលសួរថា តើតារា រូបនោះមានជំងឺ ឬបញ្ហាអ្វីកើតឡើងនោះ ប្អូនស្រីរបស់តារារូបនោះ មិនបានប្រាប់អ្វីទាំងអស់។ នៅល្ងាចថ្ងៃទី០៣ ខែមេសាដែរលេខទូរទស័ព្ទ របស់នាង ត្រូវបានបិទមិនអាចទំនាក់ទំនងបាន ។
តាមប្រភពពីអ្នកសិល្បៈម្នាក់ដែលស្និទ្ធនឹងនាងបានលើកឡើងថា នាង បូនីតា ដាដេណា មានជំងឺបេះដូងដែល ធ្វើទុក្ខធ្ងន់រហូតចូលពេទ្យសង្គ្រោះបន្ទាន់បែបនេះ។
គួរបញ្ជាក់ថា បូនីតា ដាដេណា ជា តារាសម្ដែងជើងចាស់ម្នាក់ ដែលមុននេះ គេបានដឹងថា រូបនាងបានក្លាយជាសេដ្ឋិនី ដោយសារតែនាងទើបតែមាន ទំនាក់ទំនងស្នេហាជាមួយនឹងសេដ្ឋីអារ៉ាប់ម្នាក់ មានប្រាក់រាប់លានដុល្លារអាមេរិក ហើយនៅពេលនេះនាងមានកូនស្រីម្នាក់ទៀតផង៕fpm/