ព្រៃវែង ៖ កម្មករស៊ីឈ្នួលដើរចាក់ធុងបាស់ម្នាក់ត្រូវជនមិនស្គាល់មុខមួយក្រុមជិះម៉ូតូតាមកាប់បណ្តាលឲ្យរងរបួសមួយកន្លែងចំកញ្ចឹងកយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំស្ថិតក្នុងភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ.ខេត្តព្រៃវែង ខណៈដែលជនរងគ្រោះជិះម៉ូតូត្រឡប់ទៅផ្ទះ។ សមត្ថកិច្ចកងរាជអាវុធខេត្តព្រៃវែង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចេន ភា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរអ្នកចាក់ធុងបាស់ មានទីលំនៅភូមិឃុំកើតហេតុត្រូវជនមិនស្គាល់អត្តសញ្ញាណកាប់ចំកញ្ចឹង ក មួយកន្លែងរងរបួសយ៉ាងធ្ងន់ធ្ងរយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ!ប៉ុន្តែដោយសារស្ថានភាពមុខរបួសធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យនិងក្រុមគ្រួសារក៍បានបញ្ជូនបន្តយកទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញទាំងយប់។ លោកវរសេនីយ៏ត្រីផាត់.សុជោតប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែងបានឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៥ខែមិនានេះថាបើយោងតាមការស្រាវជ្រាវលំអិតរបស់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំចាយមារគឺនៅល្ងាចថ្ងៃទី១៤មីនាបុរសឈ្មោះចេន.ភាត្រូវថៅកែ”ម្ចាស់ធុងបាស់”ប្រើឲ្យទៅចាក់ធុងបាស់នៅក្នុងកម្មវិធីថ្ងៃចូលរោងការមួយកន្លែងក្នុងភូមិអញ្ចាញ.ឃុំក្របៅដែលមានកូនកំលោះឈ្មោះជួន.ជាមរស់នៅភូមិ.ឃុំជាមួយគ្នាដែលម្ចាស់ធុងបាស់បានព្រី”អត់យកលុយ”ឲ្យអ្នកដើមការរាំលេងកម្សាន្តចំនួន២ម៉ោងនៅថ្ងៃចូលរោងការ។ខណៈពេលនោះក៍មានភ្ញៀវទាំងខាងប្រុសនិងខាងស្រីជួបជុំគ្នាផឹកសុីចូលរាំលេងកម្សាន្តយ៉ាងច្រើនកុះករសប្បាយរីករាយផងដែរ។លុះដល់វេលាម៉ោងប្រហែល៨យប់ដល់ម៉ោងកំណត់ឈ្មោះចេន.ភាក៍បានបិទធុងបាស់ហើយរៀបចំក្របអីវ៉ាន់ឧបករណ៍ទុក!រួចជិះម៉ូតូទៅផ្ទះបានចម្ងាយពីរោងការប្រហែលជាមួយគីឡូក៍ត្រូវៗក៍ត្រូវក្រុមមានគ្នា២នាក់ជិះម៉ូតូតាមពីក្រោយកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស!ហើយក្រុមជនបង្កក៍នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់មុនពេលអ្នកភូមិនិងសាច់ញាតិក្រុមគ្រួសារជនរងគ្រោះចុះទៅដល់។
លោកវរសេនីយ៏ត្រីផាត់.សុជោតបញ្ជាក់បន្ថែមទៀតថាបន្ទាប់ពីទទួលបានព៌តមាននេះភ្លាមក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៏ត្រីឈួន.គឹមសានមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជាឲ្យកម្លាំងជំនាញមន្ទីរយុត្តិធម៌សហការជាមួយកំលាំងកងរាជអាវុធហត្ថស្រុកកំចាយមារចុះទៅធ្វើការទៅធ្វើការស្រាវជាវក្នុងករណីនេះយ៉ាងដុតដៃដុតជើង!រហូតមកដល់ម៉ោង10និង30នាទីព្រឹកថ្ងៃទី១៥ខែមិនាឆ្នាំ២០១៨ទើបឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះតឿ.ខីភេទប្រុសអាយុ23ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិតាអី.ឃុំក្របៅ.ស្រុកកំចាយមារ!ខណៈពេលជនសង្ស័យរូបនេះកំពុងបំរុងរត់គេចខ្លួនទៅខេត្តក្រចេះ។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថជនសង្ស័យឈ្មោះ តឿ ខី បានឆ្លើយសារភាពថាខណៈដែលរូបគេមានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះរឿងចាក់ធុងបាស់នៅកន្លែងរាំរួចនៅពេលជនរងគ្រោះជិះម៉ូតូត្រឡប់ទៅផ្ទះម្នាក់ឯង!រូបគេ”ជនសង្ស័យ”និងបក្ខពួកម្នាក់ទៀតឈ្មោះស្លេះភេទប្រុសអាយុ២០ឆ្នាំមានទីលំនៅភូមិបូសឬស្សី.ឃុំដូនតី.ស្រុកពញាក្រែក.ខេត្តត្បូងឃ្មុំក៍បានជិះម៉ូតូមួយគ្រឿងឌុបដេញតាមជនរងគ្រោះដោយឈ្មោះ ស្លេះ ជាអ្នកអង្គុយពីក្រោយ។ ពេលចុះដេញតាមមកដល់ចំណុចខាងលើឈ្មោះស្លេះក៍បានទាញដាវដែលសៀតនៅជាប់បំពង់ស៊ីម៉ាំងម៉ូតូកាប់ទៅលើជនរងគ្រោះចំនួនមួយដាវ.រួចហើយរូពួកគេ”ជនសង្ស័យ”ក៏បានបើកម៉ូតូរត់គេចទៅមុខ។ប៉ុន្តែពេលបើកបានបន្តិចក៏ស្រាប់តែម៉ូតូអស់សាំង!ខណៈពេលនោះធ្វើឲ្យឈ្មោះស្លេះរត់គេចចោលខ្លួនបាត់!។ហើយរូបគេ”តឿ.ខី”បានបើករេសាវ័រសាំងផ្លុំទើបធាក់ម៉ូតូឆេះក៍ចេញយកម៉ូតូទៅទុកផ្ញើរផ្ទះអុំឈ្មោះក្រឹមនៅភូមិ.ឃុំជាមួយ!រីឯដាវយកទៅលាក់ទុកក្រោយផ្ទះ។ចំណែករូបគេ”តឿ.ខីដើរធ្វើមិនដឹងទៅដេកផ្ទះរបស់ខ្លួន។លុះព្រឹកឡើងបំរ៉ុងគេចខ្លួនទៅខេត្តក្រចេះក៍ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបានតែម្តង។
យោងតាមចម្លើយសារភាពជនសង្ស័យរួមជាមួយវត្ថុតាងត្រូវកម្លាំងប៉េអឹមខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់។ចំពោះបក្ខពួកម្នាក់ទៀតឈ្មោះស្លេះដែលរត់ខ្លួនអាវុធកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសឲ្យខានតែបាន៕
( រូបជនដៃដល់ ពេលសមត្ថកិច្ចនាំទៅឲ្យចង្អុលបង្ហាញពីកន្លែងកើតហេតុ និងវត្ថុតាង)