ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខកាប់ដាក់ក្នុងធុងទឹកកកយកទៅប្លុងចោលនៅគល់ស្ពានព្រែករូង២
កណ្តាល ៖ សាកសពស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខកាប់ចិញ្ច្រាំជាច្រើនកាំបិតយ៉ាងសាហាវព្រៃផ្សៃ រួចដាក់ចូលក្នុងធុងទឹកកកយកទៅប្លុងចោលនៅចំណុចគល់ស្ពានព្រែករូង២ តាមបណ្តោយផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ សពស្ត្រីរងគ្រោះ ត្រូវអ្នកដំណើរប្រទះឃើញកាលរសៀល ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៧ ។
ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា សពស្ត្រីរងគ្រោះសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ និងស្វែងរកចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
លោកបន្តថា បច្ចុប្បន្ន មិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយទេ ដោយរង់ចាំកម្លាំងជំនាញកោសល្យវិច្ច័យបច្ចេកទេសវិទ្យាសាស្ត្រចុះត្រួតពិនិត្យ ជុំវិញទីកន្លែងកើតហេតុជាមុនសិន ៕