កំពង់ឆ្នាំង ៖ ឧទ្ធម្ភាគចក្រស៊ីវិលខ្នាតតូចមួយគ្រឿង ហោះបុកសត្វស្លាបបែកកញ្ចក់មុខ បាន ព្យាយាមចុះចតទាំងបង្ខំលើដីចំការមួយកន្លែង ក្នុងភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៌ ផ្អើលប្រជាពលរដ្ឋ ទៅ ចោមរោមមើល ខណៈសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីអន្តរាគមន៍ជួយការ ពារសុវត្ថិភាពជូនអ្នកដំណើរដែលមានបុរសជាជនបរទេសចំនួន២នាក់ និងស្ត្រីខ្មែរម្នាក់។
ឧទ្ឋម្ភាគចក្រខ្នាតតូចមួយគ្រឿង បានព្យាយាមចុះចតទាំងបង្ខំ បន្ទាប់បុក ជាមួយសត្វ ស្លាប បណ្តាលអោយបែកកញ្ចក់ខាងមុខ មិនអាចហោះទៅមុខទៀតបាន ។ហេតុការណ៍នេះបានកើត ឡើង នៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង ។លោក ជាង សុវណ្ណារិទ្ឋ អធិការនគរបាល ស្រុកបរិបូរណ៌ បាននិយាយអោយដឹងថា ពិត ជា មានឧទ្ឋម្ភាគចក្រមួយគ្រឿងពណ៌ក្រហម មានលេខសំគាល់ XU-288 ចុះចតដោយបង្ខំមែន ព្រោះ តែបានហោះបុកនឹងសត្វស្លាប បណ្តាលអោយបែកកញ្ចក់ខាងមុខ មិនអាចហោះបន្តទៅមុខ ទៀត បាន ហើយបានចុះចតយ៉ាងបន្ទាន់ លើដីចំការរបស់ប្រជាពលរដ្ឋ មួយកន្លែងនៅជិតមាត់ទន្លេ ត្រង់ ចំណុចភូមិស្ទឹងជ្រៅ។ បន្ទាប់ពីបានចុះចតរួច សមត្ថកិច្ចនគរបាល មូលដ្ឋាននៅទីនោះ បានចុះ ទៅ ដល់ និងបានជួយអន្តរាគមការពារយន្តហោះ ខាងលើនោះ ។លោកអធិការបានបន្តថា ក្រោយពេលចុះចត គេឃើញអ្នកជិះលើយន្តហោះខ្នាតតូចនោះ ចំនួន៣នាក់ មានបុរសពីរនាក់ជាជនជាតិបរទេស និងស្រី្តម្នាក់ជាជនជាតិខ្មែរ បានចុះមកពីលើយន្ត ហោះ ដោយពុំមានរងរបួសអ្វីទាំងអស់ ។ជាមួយគ្នានោះ សមត្ថកិច្ចនគរបាល មូលដ្ឋានបានសួរនាំ ត្រូវបានស្ត្រីជិះក្នុងយន្តហោះខាងលើ ប្រាប់ថា ក្រុមរបស់ពួកគាត់មានគោលបំណងទៅខេត្តសៀម រាប ដោយជិះតាមដងទន្លេ និងឆ្លងបឹងទន្លេសាប តែដោយចៃដន្យបានបុកនឹងសត្វស្លាប បណ្តាល អោយបែកកញ្ចក់មិនអាចហោះហើរបានទើបបង្ខំចិត្តចុះចត និងបានទូរសព្ទ័ទៅខាងភ្នំពេញ យក គ្រឿងបន្លាស់មកជួសជុល ដើម្បីបន្តដំណើរទៅមុខទៀត ។
លោកបានបន្តថា នៅម៉ោងប្រមាណ១ រសៀល មានយន្តហោះខ្នាតតូចមួយគ្រឿង បានហោះមកជិយពិនិត្យមើល រួចក៍ហោះត្រឡប់ ទៅ វិញបាត់ ទំនងជាទៅយកគ្រឿងបន្លាស់មកជួសជុល៕