សៀមរាប ៖ សាលមហោស្រពអាណាចក្រអង្គរ ដែលជាការវិនិយោគរួមគ្នារវាង ពាណិជ្ជករ ខ្មែរ និងចិន មានតម្លៃសាងសង់អស់រាប់លានដុល្លាអាមេរិក ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរ អស់ ទាំង ស្រុង កាលពីព្រឹកថ្ងៃសុក្រទី ១៦ ខែមីនានេះ។
ទីតាំងមហោស្រពនេះ ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ទល់មុខ រោង កុនបារាយណ៍អណ្តែត។ សមត្ថកិច្ចមូលដ្ឋានដែលបានចុះអន្តរាគមន៍ បានឲ្យដឹងថា គ្រោះអគ្គី ភ័យ នេះ បានឆាបឆេះនៅវេលាប្រមាណជាម៉ោង៩ព្រឹក ហើយភ្លាមៗកម្លាំងសមត្ថកិច្ចបាន ចេញ ជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង របស់ស្នងការដ្ឋាននគរបាល ខេត្ត កងរាជអាវុធហត្ថខេត្ត អង្គភាពបរិស្ថានការពារទេសភាពអង្គរ អាជ្ញាធរ
ជាតិអប្សរា និងរថយន្ត ពន្លត់អគ្គីភ័យរបស់ព្រលានយន្តហោះអន្តរជាតិសៀមរាប។ ប្រភពដដែលបន្តថា បើទោះជាប្រើ ប្រាស់រយន្ត និងទឹកអស់ជាច្រើន ក៏សមត្ថកិច្ចមិនអាចគ្រប់គ្រងស្ថានការណ៍បានទេ ដោយសម្ភារៈ ខាងក្នុងសុទ្ធសឹងជារបស់ងាយឆាបឆេះ។លោក សូ ប្លាតុង អភិបាលក្រុងសៀមរាប បានឲ្យដឹងថា គ្រោះអគ្គីភ័យនេះ ពុំបណ្តាលឲ្យ មនុស្សណាម្នាក់ រងរបួសនោះទេ ដោយបុគ្គលិកដែលនៅក្នុងអគារនោះ ត្រូវបានកម្លាំង ជួយ សង្គ្រោះទាន់ពេល។ ចំណែកស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនបង្ការ និងពន្លត់អគ្គី ភ័យ លោកវរសេនីយ៍ឯក ភឹង សម្បត្តិ បានឲ្យដឹងថា សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុ ពិត ប្រាកដនៃការឆាបឆេះនៅឡើយ ។ ប៉ុន្តែគេសង្ស័យថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕