កំពង់ធំៈ ថ្មីៗនេះ ប្រជាពលរដ្ឋរស់នបៅក្នុងតំបន់កើតហេតុ បានដាក់ការសង្ស័យថា ជារឿងមិន ប្រក្រតី ចំពោះការដោះលែងឈ្មួញដែលឈូសឆាយដីព្រៃលិចទឹក នៅតំបន់បី ចំនួន២នាក់ដោយស្ងាត់ ៗ បន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធចុះបង្ក្រាបបានភ្ជាប់ជាមួយភ័ស្តតាង គ្រឿងចក្រ២គ្រឿងផងនោះ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថ ដឹកនាំដោយ លោកវរសេនីយ៍ត្រី រស់ តឿ ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ បានឲ្យដឹងថា ការឈូសឆាយដីព្រៃលិចទឹកនេះ ស្ថិតនៅចំណុច ឈាងខាងលិចបឹងព្រះស្នែង ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺធ្វើ សកម្មភាពដោយឈ្មោះ យ៉ង ណយ និងប្រពន្ឋឈ្មោះ ថន សាលៀង បច្ចុប្បន្នរស់នៅ ភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយពុំមានលិខិតអនុញ្ញាត ពីសមត្ថកិច្ចជំនាញ និងអាជ្ញា ធរ នោះឡើយ ដោយមានអ្នករត់ការឈ្មោះ ម៉ង់ ប្រធានសហគមន៍នេសាទ ហើយប្រើប្រាស់គ្រឿង ចក្រ៥គ្រឿង ដើម្បីឈូសឆាយដីព្រៃលិចទឹក តំបន់៣ ខាងលើនេះ។
នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ ឯកឧត្តម អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានមាន ប្រសាសន៍បដិសេធន៍ថា លោកមិនបានដឹងរឿងទាំងនេះទេ កំពុងរង់ចាំខាងរដ្ឋបាលជលផល រាយការ ណ៍ មកសិន។សូមបញ្ជាក់ថា ការបង្ក្រាបនេះ បានធ្វើឡើងតាំងពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៨ មកម្លេះ ។
ទាក់ទិនរឿងនេះ លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា ដីដែលឈូស ឆាយ នេះ គឺជាដីឆ្វៀលបន្ថែមទៀតចំនួនជាង ២១១១ហិចតា គឺជាសំណើររបស់ខេត្តកំពង់ធំ សុំបន្ថែម ក្រៅ ពីដីដែលសម្តេចតេជោ ហ៊ុន សែន ឆ្វៀលឲ្យប្រជាពលរដ្ឋចំនួន៤០០០ហិចតា នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើស្រែ នៅតំបន់ ដំរីស្អុយ ពងចាប ខាងត្បូង ឈាងខាងលិច បឹង ព្រះស្នែង ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឯលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផលខេត្តកំពង់ធំ បានអះអាងថាលោកគ្រាន់ តែ ដឹងថា ប្រជាពលរដ្ឋបានសំណូមពរ សុំដីបន្ថែមតាមរយះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺគ្រាន់តែបានធ្វើសំណើរទៅខេត្តកំពង់ធំ តែពុំទាន់បានឯកភាព ឬក៏ចេញលិខិតអនុញ្ញាត បែបណា នៅឡើយ ចំណែកការឈូសឆាយដីព្រៃលិចទឹកនេះ លោកពុំបានដឹងនោះទេ៕