ស្តាប់​ជនដៃដល់​​ប្រាប់​ពី​​គម្រោង​សម្លាប់​ស្ត្រី​ដាក់​ក្នុង​ធុង​ទឹកកក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 March, 2018 ក+ ក-

​ភ្នំពេញ ៖ ជនដៃដល់​ដែល​សម្លាប់​ស្ត្រី​ម្នាក់​ញាត់​ដាក់​ក្នុង​ធុង​ទឹកកក​រួច​ដឹក​យកទៅ​ប្លុង​ចោល​នៅក្បែរ​ស្ពាន​ព្រែក​តា​ម៉ាក ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​នៃ​ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន​បាន​ហើយ​ នៅវេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃទី​១៨ ខែមីនា នេះ ហើយ​មន្ត្រីនគរបាល​បាន​នាំ​ជនសង្ស័យ​ទៅ​បង្ហាញ​ផ្ទះជួល​ដើម្បី​បន្ត​ឆែកឆេរ​រក​វត្ថុតាង​ផ្សេងទៀត ស្ថិតនៅ​ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។នៅទីនោះ​​​ សមត្ថកិច្ចបាន់​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​ជនដៃដល់ រួមនិង​ប្អូនប្រុសជនដៃដល់​ម្នាក់​នាំទៅ​សាកសួរ​ផងដែរ​។​សមត្ថកិច្ច​ឲ្យ​ដឹងថា ជន​ដៃដល់​ដែល​ត្រូវបាន​ឃាត់ខ្លួន​នេះ ឈ្មោះ សឿ សុ​ផេង អាយុ ៣១ ឆ្នាំ ជាជាង​ជួសជុល​ទូរស័ព្ទ មាន​លំនៅ​ផ្ទះជួល ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

​តាម​ព័ត៌មាន​អោយដឹងថា ឃាតករ​រូបនោះ​ត្រូវបាន​កម្លាំង នគរបាល​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ១០​ព្រឹក​ថ្ងៃទី​១៨ ខែ​មិនា នៅ​ចំណុច ផ្ទះ​របស់​ម្តាយ នៅក្នុង​ភូមិ ស្លែង​រលើង សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រួមជាមួយ​ប្អូន ប្រុស​ម្នាក់ ឈ្មោះ សឿ ចាន់​អូន អាយុ ២៥​ឆ្នាំ ផងដែរ​។​

​ លោក វរៈសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យ​នគរបាល​កំរិតធ្ងន់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក​ក្រសួង​មក​ហា​ផ្ទៃ បានអោយដឹងថា ដោយមាន​ការ សហ​ការណ៍​ជាមួយ​នគរបាល​ខេត្តកណ្តាល និង​ខណ្ឌ​សែន​សុខ សមត្ថកិច្ច​ក៍​ឈានទៅ​ឃាត់ខ្លួន​ជនដៃដល់​ដែល​បានសម្លាប់​ស្ត្រី​រងគ្រោះ​ដាក់​ក្នុង​ធុង​ទឹកកក យកទៅ​បោះចោល នៅក្បែរ​ស្ពាន​ព្រែក​តា​ម៉ាក់ ។

គួរ​រំលឹក​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ យឿន ធានី អាយុ​២៨​ឆ្នាំ ជា​អតីត​ពល​ការី​នី​នៅ​ប្រទេស​កូរ៉េ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ ស្រុក​កំពង់​សៀ ម ខេត្តកំពង់ចាម ត្រូវ​ឃាតករ​ដៃ​ឆៅ​បាន​កាប់​ចិញ្ច្រាំ​យក​សព​ដាក់​ក្នុង​ធុង​ទឹកកក ទាំង​ខ្លួន អាក្រាត ហើយ​យកទៅ​ប្លុង​ចោល​ក្នុងស្រុក​ខ្សាច់កណ្ដាល បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ ។​បន្ទាប់ពី​មានការ​ភ្ញាក់​ភ្សមត្ថកិច្ច​ក៍បាន​ចុះទៅ​កន្លែងកើតហេតុ​ធ្វើការ​ស្រាវ​ជ្រា​ស្គាល់​អត្តសញ្ញាណ​ស្ត្រី​រងគ្រោះ ហើយ​ឈានទៅដល់​ការឃាត់ខ្លួន​ជនដៃដល់​តែម្តង ។​តាម​ព័ត៌មាន​អោយដឹងថា ស្ត្រី​រងគ្រោះ​ជា​ពលករ​ដែ​ល​ទើបតែ​មកពី​ប្រទេស​កូរ៉េ និង​ធ្លាប់​ស្គាល់គ្នា​ជាមួយ​ជនដៃដល់​។ ទាក់ទិន​ឃាតកម្ម​នេះ ជនដៃដល់​បានសម្លាប់​ស្ត្រី​ដោយសារតែ​រឿង​គំនុំ និង​សម្លាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្យ៉ូ​ម​ម័​រ​មួយគ្រឿង ,​គ្រឿងអលង្ការ និង​ទូរស័ព្ទ​មួយគ្រឿង យកទៅអោយ​ស្ត្រី​ជា​ប្រពន្ធ​ប្រើប្រាស​។​ឃាតករ ដៃដល់​ថ្មីៗ​នេះ​ក៏​ជា​ជន​ដែល​លង់​នឹង​ល្បែង​ខ្លាំងក្លា​ណាស់ដែរ ។​

​តាម​ព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ បានរៀបចំ​គម្រោង​សម្លាប់​ជនរងគ្រោះ ដោយ​គិតទុក​ជាមុន ដោយ​ទិញ​ធុង​ទឹកកក​នៅតាម​ផ្លូវ​តំបន់​ភ្នំពេញ​ហាណូយ ទុកជាមុន ហើយ​នៅ​ថ្ងៃទី​១៦ ខែ​មិនា ជនដៃដល់​ក៍បាន​ទាក់ទង​ហៅ​ជនរងគ្រោះ​ទៅផ្ទះ​របស់ខ្លួន ហើយ​ធ្វើ​សកម្មភាព​ឆក់់​ខ្សែភ្លើង​ជនរងគ្រោះ ហើយ​កាប់​ថែម​ជនរងគ្រោះ រួច​ច្រក​ដាក់​ក្នុង​ធុង​ទឹកកក​រួច​ដឹក​តាម​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ​១GW៩០២៧ យកទៅ​បោះចោល​តែម្តង​។ ទោះបីជា​យ៉ាងណា នគរបាល​ពុំទាន់​ផ្តល់ព័ត៌មាន​លំអិត​ឡើយ​៕