ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ចំនួន​៥​ខ្នង​នៅ​ស្រុក​អន្លង់វែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 March, 2018 ក+ ក-

​ឧ​ត្ត​រ​មានជ័យ ៖ ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​ទៅលើ​លំនៅឋាន​ប្រជាពលរដ្ឋ​ទៀតហើយ​កាលពី​វេលា​ម៉ោង ៣​នា​រសៀល ថ្ងៃទី​១៨ ខែមីនា ឆ្នាំ ២០១៨ ម្សិលមិញ ស្ថិតនៅ​ភូមិ​ទំនប់ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​បណ្តាល​ឲ្យ​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ចំនួន​៥​ខ្នង​។

​យោងតាម​របាយការណ៍​ពី​អាជ្ញាធរ​បានអោយដឹងថា ក្នុង​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​មិនបាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់​នោះទេ ហើយនឹង​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​អោយ​ខូចខាត​ស្រាល​ប៉ុណ្ណោះ មានដូចជា ដោយ​ទី​១.​ឈ្មោះ វ៉ន សំណាង ភេទ​ប្រុស អាយុ ២៣ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ នុ​ន សុគា អាយុ ២១​ឆ្នាំ ផ្ទះ​ទំហំ​៧​ម៉ែត្រ x ៩​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស៊ី​ប​ប្រូ ប៉ើង​ដំបូល​បង្គន់​អនាម័យ​១​ខ្នង​។ ទី​២ ឈ្មោះ សោម ស៊ី ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ប្រពន្ធ​ឈ្មោះ ប៉ាត គា អាយុ ៤២​ឆ្នាំ ផ្ទះ​ទំហំ ៥​ម៉ែត្រ​x ៧​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់ស​ង្គ័​សី ប៉ើង​ស័​ង្ហ សី​មួយ​ចំហៀង ស្មើនឹង ១៣​សន្លឹក​។ ទី​៣ ឈ្មោះ អ៊ុក វ៉ាន់ ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ ផ្ទះ​ទំហំ​៤​ម៉ែត្រ x ៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័​ង្ហ​សី ប៉ើង​ដំបូល​អស់​មួយ​ចំហៀង ស្មើនឹង ១០​សន្លឹក ។ ទី​៤ ឈ្មោះ ធឿន ចាន់ ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ ផ្ទះ​ទំហំ ៤​ម៉ែត្រ x ៥​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់ស​ង្គ័​សី របើក​ដំបូល​អស់​មួយ​ចំហៀង ស្មើនឹង​១០ សន្លឹក និង​ទី​៥ ផ្ទះ​ឈ្មោះ មុំ ភារ​ម្យ ភេទ ប្រុស អាយុ ៣០​ឆ្នាំ ផ្ទះ​ទំហំ ៦​ម៉ែត្រ x ៨​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស៊ី​ប​ប្រូ ខូច​ស៊ី​ប​ប្រូ​ចំនួន ៦​សន្លឹក​។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់​ខាងលើនេះ មិន បណ្តាល​ខួច​ខាត​ទ្រព្យសម្បត្តិ ប្រជា ពលរដ្ឋ និង​មិន​បណ្តាល មនុស្ស ណា​ម្នាក់​រងគ្រោះថ្នាក់​នៅក្នុង​ហេតុការណ៍​នោះទេ ៕