ស្រុកម៉ាឡៃ ៖ តាមសេចក្ដីរាយការណ៍ពីជាយដែនក្នុងស្រុកម៉ាឡៃ ប្រាប់ថា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅខាងភាគីថៃ ខណ:សមត្ថកិច្ចកម្ពុជា ថៃឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្មម្ចាស់ផ្សារខៅឌីន(ថៃ) កាលពីរសៀលថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨ នៅមាត់អូរព្រំដែនកម្ពុជា ថៃ ឋិតក្នុងភូមិអូរវាឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សេចក្ដីរាយការបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្វកម្ពុជា ថៃ ឡោមព័ទ្ធនោះ ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនបានហើយ តែនៅមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ឡើយ ព្រោះក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនមកអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីសួរនាំបន្ត។
ប្រភពមួយទៀតបានប្រាប់ថា ការបង្ក្រាបនោះ ជាករណីឃាតកម្មលើម្ចាស់ផ្សារខាវឌីន នាពេលកន្លងថ្មីៗនេះ។
ប្រភពបញ្ជាក់ថា ជនសង្ស័យខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចថៃ ដេញតាមចាប់ពីប្រទេសថៃ ហើយជាជនជាតិថៃ គេសង្ស័យថា មានប្រពន្ធជាជនជាតិខ្មែរ ទើបរត់គេចខ្លួនមកពួនសំងំនៅអូរព្រំដែនកម្ពុជា ថៃ បំរ៉ុងឆ្លងដែនមកកម្ពុជា។
នៅក្នុងប្រត្តិបត្តការនោះដែរ ខាងភាគីថៃ បានផ្ទុះអាវុធជាច្រើនគ្រាប់ ខណ:ជនសង្ស័យពួនក្រាបនៅអូរព្រំដែន ក៏ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាធ្វើការឃាត់ខ្លួនតែម្ដង។
ប្រភពដាច់ដោយឡែកមួយទៀតថា ជនសង្ស័យខាងលើនោះជាជនជាតិខ្មែរ ក្រោយពីការស្រាវជ្រាវសមត្ថកិច្ចថៃ កំណត់មុខសញ្ញាបាន ក៏ធ្វើការឃាត់ខ្លួនតែជនសង្ស័យ បានដឹងខ្លួនមុន ក៏រត់បំរុងឆ្លងដែនមកកម្ពុជា តែដោយសារតែភាគីថៃផ្ទុះអាវុធផ្អើលឡើង ក៏ត្រូវភាគីកម្ពុជាដឹកកម្លាំងចុះបង្ក្រាបបានតែម្ដង។
ជុំវិញករណីខាងលើនេះ លោក តាំង សុខហេង មេបញ្ជាការស្រុកម៉ាឡៃ បានប្រាប់តាមទូរស័ព្ទថា លោកមិនបានទទួលព័ត៌មាននោះនៅឡើយទេ ហើយលោកបញ្ជាក់ថា ដោយសារផ្ទុះអាវុធលោកក៏បានដឹកនាំកម្លាំងទៅមើល ហើយទទួលព័ត៌មានថា ភាគីថៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅបាត់ តែខាងលោកមិនបានចាប់ជនសង្ស័យណាម្នាក់នោះទេ ហើយលោកក៏នាំកម្លាំងថយមកវិញ។
បើតាមប្រភពព័ត៌មានមួយផ្សេងទៀត បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចថៃដេឡតាមចាប់នោះ គឺជាជនជាតិថៃ ពាក់ព័ន្ធនឹងករណីឃាតកម្មទៅលើម្ចាសើផ្សារខៅឌិន ក្នុងប្រទេសថៃ ហើយខណៈដែលសមត្ថកិច្ចថៃកំពុងដេញចាប់ដោយផ្ទុះអាវុធផងនោះ ជនសង្ស័យបានរត់ឆ្លងចូលមកដីកម្ពុជាហើយត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាចុះព័ទ្ធចាប់បាននៅចំណុចដូចបានរៀបរាប់ខាងលើ រួចទើបប្រគលៅ់ឲ្យភាគីថៃ៕