ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតមករោងចក្រចំនួន៥ នៅសង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ នេះជាលើក៣៥ហើយ ដែលសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានចុះជួបសំណេះសំណាលជមួយកម្មករ កម្មការិនី ដែលមានកម្មករ សរុបប្រមាណ៤២ម៉ឺននាក់។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបញ្ជាក់ថា ជំនួបដែលធ្វើឡើងនេះ មានកម្មករ និយោជិត ចូលរួមចំនួន ១៥៧៦៣នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៥នៅភូមិជ្រៃកោង ផ្លូវវេងស្រេង ខណ្ឌពោធ៌សែនជ័យ។ រោងចក្រ សហគ្រាសទាំង៥នេះ មានអ្នកវិនិយោគមកពីប្រទេសចិន ចំនួន៤ និងសិង្ហបុរីចំនួន១ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៤ និងផលិតស្បែកជើងចំនួន១។ ចំពោះផលិតផលដែលផលិតត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិនិងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។រដ្ឋមន្ត្រីក្រសួងការងារ បានបន្ថែមថា ឆ្នាំ២០១៨ នេះវិស័យការងារបន្តអភិវឌ្ឍរីកចម្រើន បរិមាណការងារសរុបមានប្រមាណជាង ៥លាននាក់ ។ សេ
ដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានចំនួនសរុបជាង ១ម៉ឺន២ពាន់គ្រឹះស្ថាន កើនចំនួន ១០.០២ ភាគរយ មានកម្មករនិយោជិតស្រុកចំនួនជិត១លាន៥សែននាក់ កើនចំនួន ២១.១១ភាគរយ ស្រីជាង៨សែននាក់ ធៀបនឹងឆ្នាំ២០១៦។ សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបមានចំនួនជិត៦សែននាក់ មានកម្មករចំនួនជាង ២លាន៤សែននាក់។ គោលការណ៍ធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណ១លាន២សែននាក់ និងមន្ត្រីសាធារណៈ ចំនួនប្រមាណជាង ៥សែននាក់ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសំដែង នូវការរីករាយដែលបានបន្តចុះជួបដោយផ្ទាល់ជាមួយកម្មករ ដើម្បីស្វែងរកដំ ណោះស្រាយផ្សេងទៀតដល់ពួកគាត់ ដោយជម្រុញកំណើនសេដ្ឋកិច្ចសង្គម។ សម្តេដតេជោ នាយករដ្ឋមន្ត្រីបានបន្តអំពាវនាវដល់កម្មករ កម្មការិនីត្រូវរក្សាឲ្យ បាននូវសន្តិភាពឲ្យខានតែបាន ដើម្បីរក្សាឲ្យបាននូវការអភិវឌ្ឍ និងការងារដែល កម្មករកំពុងតែមាននាពេលបច្ចុប្បន្ន។ សម្តេចតេជោ បានស្នើឲ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់ចំពោះរថយន្តដឹកកម្មករ ដោយ ត្រូវធានាថាមិនឲ្យកម្មរ រងគ្រោះស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ក្រឡាប់ រថយន្តនោះទេ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីក៍បានថ្កោលទោសចំពោះអ្នកប្រព្រឹត្តហិង្សាលើ លោកសាស្ត្រារ្យបណ្ឌិត ស៊ុយ សារ៉េត ដោយបញ្ជាទៅកម្លាំងមានសមត្ថកិច្ចឲ្យ តាមចាប់ខ្លួនអ្នកប្រព្រឹត្តហិង្សាយកមកផ្តន្ទាទោសទៅតាមច្បាប់ឲ្យខានតែបាន។ មហាជនមិនមានសិទ្ធិដើម្បីប្រើប្រាស់ហិង្សានោះទេ គឺទុកឲ្យសមត្ថកិច្ច និងតុលា ការជាអ្នកអនុវត្តតាមផ្លូវច្បាប់។
នៅថ្ងៃនេះសម្តេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបើកកិច្ចប្រជុំបន្ទាន់ដើម្បីដាក់ចេញនូវវិធានការចំពោះថៅកែរត់ចោលកម្មករដោយមិនមានប្រាក់ឈ្នួល និងមិនបានទូទាត់ប្រាក់អតីតភាពការងារដែលធ្វើឲ្យរាជរដ្ឋាភិបាលចំណាយថវិកាយ៉ាងច្រើនដើម្បីទូទាត់សងកម្មករ ៕ ( រូបភាព រស្មីកម្ពុជា)