បុរស​ម្នាក់​ខូចចិត្ត​ប្រពន្ធ​លែងលះ​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2018 ក+ ក-

បាត់ដំបង : បុរស​ម្នាក់​ព្រោះតែ​ខូចចិត្ត​និង​ប្រពន្ធ​លែងលះ​បានសម្រេច​ចឹ​ត្ត​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​។​
ហេតុការណ៍​ធ្វើអត្តឃាត​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៥-៤០​នាទី ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​៤ ស្ថិតក្នុង​ភូមិ​ទួល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

លោក វរសេនីយ៍ទោ ពេជ្រ សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បាន​ប្រាប់​អោយដឹងថា​៖​ជនរងគ្រោះ​ឈ្មោះ ហៀ​ង សឿង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​ជ្រៃ ឃំ​ុ​សំពៅ​លូន ស្រុក សំពៅ​លូន ខេត្តបាត់ដំបង បានធ្វើ​អត្តឃាត​ដោយ​យក​ខ្សែ​អង្រឹង​ចងក ទៅ​និង​មែក​ដើម​ស្វាយ​បណ្តាល​អោយស្លាប់​តែម្តង​។​

ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា​នៅ​មុនពេល​កើតហេតុ​បុរស​ជា​ជនរងគ្រោះ​បាន​លែងលះ​ជាមួយ​ប្រពន្ធ ក្រោយមក​បានមក​សុំ​ត្រូវ​រូ​វ​ជាមួយ​ប្រពន្ធ​វិញ តែ​ប្រពន្ធ​មិន​ព្រម ក៏​ខូចចិត្ត សម្រេច​ចងក​សម្លាប់ខ្លួន​នៅ​នឹង​ដើម​ស្វាយ​ក្បែរ​ផ្ទះ​ស្លាប់​តែម្តង ។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ដល់ទី​តាំង​កន្លែងកើតហេតុ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញថា​សព​ជនរងគ្រោះ​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ប្រាកដ មិនមែនជា​រឿង​ឃាតកម្ម​ឡើយ ហើយ​ពេលនេះ​ត្រូវបាន​ប្រគល់​អោយទៅ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕