ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ត្រូវកម្លាំងនគរបាលខណ្ឌ៧មករា ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅចំនុចផ្លូវលេ១៨២ភូមិ២សង្កាត់អូឬស្សីទី១ខណ្ឌ៧មករាតាមពាក្យបណ្តឹងអាណាព្យាបាលកុមារីរងគ្រោះម្នាក់ ដែលបានប្តឹងជនសង្ស័យ័ទាំង២នាក់ខាងលើ ពីករណីឆបោកតាមប្រព័ន្ធអនឡាញ។
ការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតប្រាក់ដុល្លារចំនួន២.០០០ដុល្លារ។សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ស៊ីម៉ី អាយហរ័ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្សសាលា ញ៉ូហ្គេតវ៉េ អន្តរជាតិ ស្នាក់នៅផ្ទះតាមផ្លូវលំភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យ ទី២ មានឈ្មោះ សៅ ចាន់ថន អាយុ៣៤ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ P28 ផ្លូវប្លាកទីនាមសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ក្រោពីធ្វើការឃាត់ខ្លួន និងសាកសួរជនសង្សយ័ខាងលើដោយមានស្ថាប័នសាលាដំបូងចូលរួមផងនោះ ជនសង្ស័យ សម្រេចសងប្រាក់ដែលខ្លួនបានឆបោកជនរងគ្រោះវិញ តែរហូតមកដល់ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ អាណាព្យាបាលកុមារីរងគ្រោះ ពុំទាន់បានទទួលលុយចំនួន២.០០០ដុល្លារ ដែលដកហូតបានពីជនសង្ស័យទាំង២នាក់ ប្រគល់អោយជនរងគ្រោះវិញនៅឡើយទេ៕