កំពង់ស្ពឺះ\ ៖ សត្វព្រៃជាប្រភេទសត្វទន្សោងឈ្មោល១ក្បាល ដែលរស់នៅក្នុងព្រៃសហគមន៍ ប្រាំបីមុម ត្រូវបានគេប្រទះឃើញ រងរបួសដោយសារព្រានព្រៃបាញ់ ហើយប្រជាសហគមន៍ក៏បាន រាយការណ៍ទៅថ្នាក់លើដើម្បីអន្តរាគមន៍ជួយព្យាបាលតែក្រុមគ្រូពេទ្យមិនទាន់មកដល់ផង ត្រូវក្រុម ព្រាន ព្រៃក៏នាំគ្នាលបចូលទៅកន្លែង សត្វទន្សោងនោះ ព្រលះយកសាច់ស្មាមុខ និងភ្លៅចែកគ្នា ហើយនាំគ្នារត់គេចខ្លួនបាត់អស់ជាច្រើនអ្នក ប៉ុន្តែត្រូវបានសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមការអោយដឹងពី លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បាន ប្រាប់ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ថា តាមការស្រាវជ្រាវ សត្វទន្សោងនេះ ក្រុមជន សង្ស័យបានធ្វើសកម្មភាពបាញ់កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចព្រៃ សហគម ន៍ ប្រាំបីមុម ស្ថិតនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ លោកបន្តថា សត្វទន្សោងឈ្មោលនោះ ត្រូវបាន ប្រជាសហគមន៍ប្រទះឃើញដួលនៅក្នុងព្រៃសហគន៍នោះ ដោយមានរបួសស្នាមត្រូវគ្រាប់កាំភ្លើង ក៏រាយការណ៍មកសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើដើម្បីអន្តរាគមន៍ទៅខាងអភិរក្សសត្វព្រៃមកធ្វើការសង្គ្រោះពេលដែលក្រុមសមត្ថកិច្ចជំនាញព្រមទាំងគ្រូពេទ្យធ្វើដំណើរឆ្ពោះទៅកាន់ព្រៃសហគមន៍នោះ មិនដឹងថា ក្រុមព្រានព្រៃលបចូលទៅសម្លាប់ពន្លះយកសាច់ស្មាមុខ និងសាច់ភ្លៅក្រោយ បន្សល់ទុកតែក្បាល និងដងខ្លួនតែប៉ុណ្ណោះ នៅកន្លែងកើតហេតុ។ ក្រោយប្រទះឃើញដូច្នេះ ក្រុម ការចម្រុះដែលមាននគរបាលក្រសួងមហាផ្ទៃផងដែរនោះបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះថាការបាញ់សម្លាប់សត្វកម្របែបនេះគឺជារឿងដែលមិនអាចព្រងើយកន្តើយបានឡើយ។
ប្រជាសហគមន៍ប្រាំបីមុម ជាច្រើនបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់ បង់នូវសត្វកម្រប្រភេទនេះនិងបានសំណូមពរដល់សមត្ថកិច្ចធ្វើយ៉ាងណាស្រាវជ្រាវចាប់ក្រុមដៃដល់(ព្រានព្រៃ)យកមកផ្តន្ទាទោសតាមច្បាប់កុំមានការអនុគ្រោះឡើយ។
ព័ត៌មានចុងក្រោយដែលភ្នាក់ងារយើងទទួលបានគឺសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យដែលបានបាញ់សម្លាប់សត្វទន្សោងនេះបានម្នាក់ហើយ ក្រោយឃាត់ខ្លួនបាននាំ ទៅ កាន់ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។
តាមសម្តីរបស់លោក នាយសង្កាត់រដ្ឋបាលព្រៃឈើថ្ពង បាននិយាយអោយដឹងថា នៅក្នុង ព្រៃ សហគមន៍ប្រាំបីមុមនេះមានសត្វទន្សោងរស់នៅចំនួន៣ហ្វូង ជាង៥០ក្បាល រស់នៅរាល់ ថ្ងៃ នេះ និងបន្តពូជនៅក្នុងព្រៃសហគមន៍មួយនេះទៀតផង៕