បង្ក្រាប​សង្វៀន​ជល់​មាន់ និង​វង់​អាប៉ោង នៅ​ក្រុង​កំពង់ចាម ចាប់​បានតែ​វត្ថុតាង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2018 ក+ ក-

​កំពង់ចាម​៖ សង្វៀន​បញ្ជល់មាន់​បើក​លួចលាក់​មួយកន្លែង នៅ​ព្រំប្រទល់​ភូមិ កំពង់ រលីង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ជាមួយនឹង​ស្រុក​កំពង់សៀម បាន​លួច​បើក​លេង​ដោយ ស្ងាត់ៗ​ជាច្រើន​ថ្ងៃ​មកហើយ ព្រមទាំង​មាន​បង្កប់​វង់​អាប៉ោង​បន្ថែមទៀត ត្រូវបាន​កម្លាំង​សមត្ថកិច្ច ចុះបង្ក្រាប កាលពី​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃទី​២៣​មីនា ២០១៨ ។ តែ​មិនមាន​ចាប់​អ្នកញៀន ល្បែង ណា​ម្នា​ក់បាន​នោះទេ គឺ​បាននាំគ្នា​រត់គេចខ្លួន ចូលទៅ​ក្នុងព្រៃ​អស់រលីង​។​

លោក វ៉ែន ចាន់​វុ​ធ អធិការរង​នគរបាល​ក្រុង​កំពង់ចាម ទទួល​ផែន​ព្រហ្មទណ្ឌ ប្រាប់​ឲ្យ​ដឹង ថាៈ​ដោយ​ទទួលបញ្ជារ​ពី​លោក​អធិការនគរបាល​ក្រុង​កំពង់ចាម ក៏ដូចជា​លោកស្នងការ​នគរបាល ខេត្ត បាន​ឲ្យ​កម្លាំង​របស់លោក​ឧ​ហ្សា​ហ៍​ចុះ​ល្បាត នៅតាម​ភូមិសាស្ត្រ​នានា​តាម​សង្កាត់​ទាំង​០៤ ដែលជា​កន្លែង​ស្ងាត់​ការពារ​ក្រែង​មាន​ជន​ឆ្លៀត ឱកាសនិយម ប្រ​ព្រិ​ត្ត​នូវ​ទង្វើ​ចោរកម្ម​ផ្សេងៗ​។​

​លោក​អធិការរង​នគរបាល​ក្រុង​កំពង់ចាម ប្រាប់​បន្តថា ស្រប​ពេលដែល​កម្លាំងរ​ប​ស់លោក បាន​ចុះ​ទៅដល់​ត្រង់ចំនុច​ចុង ភូមិ កំពង់​រលីង សង្កាត់​សំបួរមាស ក៏​ស្រាប់​តែមាន​ឃើញ មនុស្ស អ៊ូៗ​ខុសប្លែក​ពី​ធម្មតា​និង​បាន​ប្រញាប់​នាំគ្នា​រត់គេចខ្លួន​អស់ ។ លុះ​ពេលដែល​ទៅជិត​ក៏​ឃើញ មាន សង្វៀនមាន់​ដែល​បាន​លួច​បង្កើត​លេង​ដោយ​ខុសច្បាប់​នៅក្នុង​ព្រៃ

ក្នុងពេលនោះ​សមត្ថកិច្ច បាន ប្រមូល​វត្ថុតាង​នានា​ដុត​បំផ្លាញចោល​តែម្តង​ចំនែក​ម្ចាស់​សង្វៀន​ពុំបាន​ស្គាល់ឈ្មោះ និង​ធ្វើការ​ស្រាវ ជ្រាវ​បន្តទៀត​។ ល្បែងស៊ីសង​ខាងលើនេះ ច្បាប់​មិន​អនុញ្ញាត ឲ្យ​លេង ទេ ការបង្ក្រាប​សង្វៀន បញ្ជល់មាន់​នេះ ជាមួយ​នោះ​លោក​អធិករ​នគរបាល​ក្រុង​កំពង់ចាម ក៏ដូចជា​លោក​អភិបាលក្រុង កំពង់ចាម ឲ្យ​សមត្ថកិច្ច​យកចិត្តទុកដាក់​ការពារ​សណ្តាប់ធ្នាប់​ជូន​ដល់​ពលរដ្ឋ ក្នុង​មូលដ្ឋាន​ឲ្យ​បាន ល្អប្រសើរ ៕​