សមាជិកសភា​ជប៉ុន​សុំ​ការពន្យល់​ពីស​ម្តេច​តេ​ជោរឿង​បច្ចុប្បន្នភាព​នយោបាយ​ក​ម្ពុ​ជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​សមា​ជិ ក​សភា និង​ជា​ទីប្រឹក្សានាយករដ្ឋមន្ត្រី​ជប៉ុន​លោក Kentaro SONOURA នៅ​វិមាន សន្តិភាព​នៅ​រសៀល ថ្ងៃ​សុក្រ​ទី​២៣ មីនា​នេះ​។

ក្នុងជំនួប​នោះ​លោក​ទីប្រឹក្សា​នា យក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ស្នើសុំ​ការពន្យល់ និង​លទ្ធភាព​របស់​សម្តេច​ថា​តើ​អាច​ឲ្យ​អ្នកត្រូវកា​ត់​សិទ្ធិ​នយោបាយ អាច​វិល​ចូល​ឆាកនយោបាយ វិញ​។​ទីប្រឹក្សានាយករដ្ឋមន្ត្រី​ជប៉ុន​លោក Kentaro SONOURA បាន​បញ្ជាក់ថា លោក​ចង់ ដឹង​ពី​លទ្ធភាព​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ថា​តើ​អាចមាន​ការ​ចរ ចារ​ណាមួយ​ជាមួយ​អ្នក នយោបាយ​របស់​អតីត​គណបក្សប្រឆាំង​ដែល​ត្រូវ​កាត់ សិទ្ធិ​នយោបាយ​៥​ឆ្នាំ​ឲ្យ​ចូលធ្វើ នយោបាយ ដែរ​រឺ​យ៉ាងណា​។

យ៉ាងណា​ក៍ដោយ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បកស្រាយ និង​ពន្យល់ថា កម្ពុជា​រហូតមកដល់ ពេលនេះ​មិនមាន​ច្បាប់​ណា​លើកលែង​អ្នកត្រូវកា​ត់​សិទ្ធិ​នយោបាយ​ទេ ហើយ ហើយ​គ្មាន​នរណា​ហ៊ាន​ប្រឆាំង​ទៅនឹង​សាលដីការ​របស់​តុលាការ​កំពូល​នោះដែរ ។

​​សម្តេច​បាន​អះអាងថា សម្តេច​ធ្លាប់​ផ្តល់​សារ​ឲ្យ​សមាជិក​ដទៃ​ផ្សេងទៀត​ក្រៅ អ្នកនយោបាយ ចំនួន ១១៨​នាក់​ដែល​ត្រូវបាន​កាត់​សិទ្ធិ​នោះ ទៅ​បង្កើត​បក្ស​ន​យោ បាយ​ដើម្បី​ចូលរួម​ប្រកួត​ការ បោះឆ្នោត​ដែរ តែ​ពួកគេ​មិន​ព្រម​។

យ៉ាងណា​លោក ទីប្រឹក្សានាយករដ្ឋមន្ត្រី​ជប៉ុន​បាន​បញ្ជាក់ថា ជប៉ុន​នឹង​បន្ត​គាំទ្រ​នូវ​ការអនុវត្ត​នីតិ រដ្ឋ​នៅ​កម្ពុជា ការថែរក្សា​ឯករាជ្យភាព និង​ការ រក្សាបាន​នូវ សុខ សន្តិភាព​និង​ការ រីកចំរើន​របស់​កម្ពុ​ជា​ផងដែរ​។ លោក​ថា លោក​នឹង​ធ្វើការ​ពាំនាំ​នូវ​ស្ថានភាព នយោបាយ​របស់​កម្ពុជា​ទៅកាន់​ថ្នាក់ដឹកនាំ​កំពូល​របស់​ជប៉ុន​ឲ្យ​យល់​ពីស​ភាព ការពិត​របស់​កម្ពុជា​។

ក្រៅ​បញ្ហានយោបាយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ភាគី​ជប៉ុន​ពិចារណា ជួយ​ធ្វើការ​គាំទ្រ ដល់​មជ្ឈមណ្ឌល​មីន​អាស៊ាន​នៅ​កម្ពុជា​ដោយសារ​ម​ជ្ឈ មណ្ឌល​នេះ​មិនមែន​គ្រាន់តែ​សម្រាប់ ប្រទេស ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គ៍​សម្រាប់​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់ មក​ធ្វើការ ហ្វឹកហាត់ រៀនសូត្រ​ពី​កម្ពុជា លើ​ជំនាញ​ដោះមីន​។

​ជាការ​ឆ្លើយតប Kentaro SONOURA បាន​បញ្ជាក់ថា ជប៉ុន​កំពុងធ្វើការ​សិក្សា​ពី​នីតិវិធី ជួយ​ធ្វើ​យ៉ាងម៉េច ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​មួយ​នេះ អាច​ដំណើរការបាន​ដោយ​រលូន​។

ក្នុងនោះដែរ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក៍​បានប្រកាស​គាំទ្រ​ចំពោះ​គោល នយោបាយ​របស់ ជប៉ុន​អ៊ិន​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហរ ព្រោះ​ជា​គំនិត​ប្រហាក់ ប្រហែល​គ្នា​ជាមួយ​បណ្តា ប្រទេស ក្នុង តំបន់​អាស៊ាន​មួយចំនួនទៀត ក៍​ដូចជា ចិន កូរ៉េ និង​ឥណ្ឌា​ជាច្រើន ដោយ​សម្តេច​ស្នើសុំ​ឲ្យ​មាន ការប្រមូលផ្តុំ​នូវ​គំនិត និង​រក​ចំណុចប្រសព្វ​រួម​ដើម្បី​អនុវត្ត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​៕