ភ្នំពេញ ៖ មុខសញ្ញា លួច ឆក់សម្ភារៈតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ០៤នាក់ត្រូវ បានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បង្ហាញមុខរួចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នេះ ដើម្បីចាត់ការ តាមនីតិវិធី ក្រោយពីឃាត់ខ្លួនបានជាបន្តបន្ទាប់។
លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានី ភ្នំពេញ បានឲ្យដឹងថា សង្ស័យដែលឃាត់ខ្លួនបាននេះទី១/ ឈ្មោះ ថៃ ពិសិដ្ឋ ហៅ ខ្ចៅ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ទី២/ ឈ្មោះ ហ៊ូ គីមហាប់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី ១១A វិទ្យាល័យសន្ធរម៉ុក ស្នាក់នៅមិនពិតប្រាកដ។ ទី៣/ ឈ្មោះ ស៊ឹម គឹមនិត ហៅ ធូ គឹមនិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យព្រែកឯង ថ្នាក់ទី១០C ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងទី
៤/ ឈ្មោះ ធិន សេងហាក់ ហៅ ហាក់ Z ហៅតួ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស វិទ្យាល័យច្បារអំពៅ ថ្នាក់ទី១២ C២ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកនាយការិយាល័យបន្តថាក្រោយពីធ្វើការឃាត់ខ្លួនបានក្រុមសង្ស័យខាងលើបានសារភាពថាកន្លងមកបានប្រព្រឹត្តបទល្មើស (ឆក់ទ្រព្យ សម្បត្តិរបស់ប្រជាបពលរដ្ឋ) បានចំនួន ០៨ ករណី ៖ ករណីទី ១/ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩និង៥០ នាទី បាន ធ្វើសកម្មភាពឆក់កាបូបយួរដៃ ពីស្ត្រីម្នាក់ នៅចំណុចមុខផ្ទះលេខ៥៧ ផ្លូវលេខ១៦៣ ក្រុមទី ២៤ ភូមិទី៣ សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ដោយបានទូរសព្ទ័ដៃ ចំនួន០២ គ្រឿង ម៉ាក IPhone 7Plus ពណ៌ខ្មៅ និងម៉ាក IPone 5 ពណ៌ ស ប្រាក់ដុល្លារ ចំនួន ២.៣០០ ដុល្លារអាមេរិក-ប្រាក់រៀល ៥០០.០០០ រៀល-ប្រាក់ដុល្លារអូស្ត្រាលី ចំនួន៥០០ដុល្លារ ។ករណី ទី ២/ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៦និង០០ នាទីបានធ្វើសកម្មភាព កាបូបស្ពាយ ពណ៌ ខ្មៅ ពីស្ត្រីម្នាក់នៅចំណុចមុខផ្ទះលេខ ៥៦៨ ផ្លូវលេខ ១២៨ ភូមិ៨ ក្រុមទី ១៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងនោះបាន កុំព្យូទ័រយួរដៃ ម៉ាក ACER -ប្រាក់ដុល្លារចំនួន ៨១០ ដុល្លារអាមេរិក -ប្រាក់រៀលចំនួន ១០ ម៉ឺនរៀល និងឯកសារមួយចំនួន។
ករណីទី ៣/ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០៧ និង៣៥ នាទីព្រឹក បានឆក់កាបូបយួរដៃ នៅចំណុចកណ្តាលផ្លូវលេខ៦១៦ កែង២៨៧ មុខផ្ទះលេខ៣១ ផ្លូវលេខ៦១៦ ក្រុម៨៦ ភូមិ ១៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រាក់រៀល ៥០ ម៉ឺនរៀល-ប្រាក់ដុល្លារ ៤០ ដុល្លារអាមេរិក-ទូរសព្ទ័ដៃចំនួន ០២ ម៉ាក IPhone X និងម៉ាក IPhone 6-ឯកសារមួយចំនួន។ ករណីទី៤ / កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ០៦និង៣០នាទីព្រឹក បានឆក់កាបូបយួរដៃ ពីស្ត្រីម្នាក់នៅចំណុច លើស្ពានអាកាស៧មករា ផ្លូវ ១២៨ ក្រុម ២៣ សង្កាត់ ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បាន-ប្រាក់រៀល ១០ម៉ឺន រៀល-ចិញ្ចៀនផ្លាកទីន២វង់-ក្រវិលផ្លាកទីន១គូ-ឯកសារផ្សេងៗ មួយចំនួន។ ករណីទី ៥ កាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០៦និង៣០ នាទីព្រឹក ឆក់កាតាបស្ពាយ នៅ ចំណុចភ្លើងស្តុបផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនរងគ្រោះមិនបាន ដាក់ពាក្យបណ្តឹង។ ករណីទី៦ /កាលពីថ្ងៃទី ១០មិនា២០១៨ វេលាម៉ោងប្រហែល ១៦និង,០០ នាទីល្ងាច(ឆក់ទូរសព្ទ័ដៃ ) នៅចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រី ផ្លូវសហពន្ធ័រុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញជនរងគ្រោះមិនបាន ដាក់ពាក្យ បណ្តឹង ។ ករណីទី៧ / កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៣និង០០ នាទីរសៀល/(ឆក់កាបូបដៃ )នៅចំណុច មុខសាលាបឋមសិក្សាទួលគោក ផ្លូវលេខ២៨៩ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹង និងករណីទី៨ កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៨ វេលា ម៉ោងប្រហែល ១៨និង,០០នាទីល្ងាច(ឆក់ទូរសព្ទ័ដៃ ) នៅចំណុចមុខសាលាបឋមសិក្សាទួលគោក ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនរងគ្រោះមិនបានដាក់ពាក្យ បណ្តឹង។
ក្នុងប្រតិបត្តិការបង្ក្រាបក្រុមខាងលើនេះ សមត្ថកិច្ចដកហូតបាន ៖ ១-ម៉ូតូម៉ាក ហុងដាប៊ីត ពណ៌ ក្រហម សេរីឆ្នាំ ២០១៧ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ១GU-៩៨៤១។ ២-ម៉ូតូម៉ាក SUZUKI Nex ពណ៌ ស ឆ្នាំផលិត ២០១៨ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ១GY ១៤០២ និងទី ៣-ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ ១២៥ ពណ៌ ទឹកប្រាក់ ឆ្នាំផលិត ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១GX ២៣៣៨៕