សម្តេច​តេ​ជោ​ប្រកាស​បិទផ្លូវ​ចរចារ​ជាមួយ​អតីតមន្ត្រី​សង្គ្រោះ​ជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រ កាស​ដាច់​ណាត់​បិទផ្លូវ​ចរចារ​ជាមួយ​អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ ជាតិ ដោយ​សម្តេច​តេ​ជោ​បាន​អះអាង​យ៉ាងច្បាស់​ថា នឹងមិន​ចរចារ​ជាមួយ​ជន ក្បត់ជាតិ​នោះ រឺ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​ទៅ​ជន​ក្បត់ជាតិ​នោះទេ​។

​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​នៃ​សាកល​វិទ្យា ល័យ​អាស៊ី​អឺរ៉ុប​ប្រមាណ​ជាង​២​ពាន់​នាក់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាច់​ណាត់​មិន​ធ្វើ​ការចរចារ​ជាមួយ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សម្តេច​តេ ជោ​បាន​ចាត់ទុកថា​ជា​ជន​ក្បត់ជាតិ​នោះទេ​។

​ក្នុង​សម្លេង​ខ្លាំងៗ​ម៉ាត់ៗ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា គ្មាន​ឡើយ​ការលើកលែងទោស រឺ​បន្ធូរ​បន្ថយទោស​ដល់​ជន​ក្បត់ជាតិ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ហើយក៍​គ្មាន​ឡើយ​ការចរចារ​ណាមួយ​នោះ​។

​ប្រតិកម្ម​ខ្លាំងៗ​របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​នាពេលនេះ នៅ​គ្រា​ដែល​លោក សម រង្ស៊ី​បានបង្ហាញ​ចេតនា​ចង់​ឲ្យ​មានការ​ចរចារ ផ្នែក​នយោបាយ​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លើកឡើងថា​ជប៉ុន​កំពុង​ស្វែងរក​លទ្ធភាព​ដើម្បី​ឲ្យ​មានការ​ចរចារ​ផ្នែក​នយោបាយ តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ជំនួយការ​នាយ​រដ្ឋមន្ត្រី​ជប៉ុន​មកកាន់​កម្ពុជា​កាលពី​សុក្រ​កន្លង ទៅ​។ យ៉ាងណាក្តី​សម្តេច​តេ​ជោ​បាន​អះអាង​ប្រាប់​សមាជិក​រដ្ឋសភា និង​ជា​ជំនួយការ​នាយ​រដ្ឋមន្ត្រី​ជប៉ុន លោក កេ​នតា​រ៉ូ សូ​នូ​រ៉ា ថាស​ម្តេច​មិនមាន​សិទ្ធិ​ចរចារ​ជាមួយ​ពួកគេ​ទេ ព្រោះ​សម្តេច​ត្រូវគោរព​នូវ​សាលក្រមរ​បស់​តុលាការ បើ​សម្តេច​ធ្វើការ​ចរចារ សម្តេច​នឹងត្រូវ​ជាប់ទោស​ខ្លួនឯង​។

​ច្បាប់​ស្តីពី​ការលើកលែងទោស​អ្នក​ដែល​ត្រូវ​កាត់​សិទ្ធិ​នយោបាយ​ក៍​មិនទាន់មាន​នោះដែរ​។ ជប៉ុន​មិនបាន​គាបសង្កត់​កម្ពុជា​អ្វី​នោះទេ គឺ​មានតែ​បន្ត​ផ្តល់ជំនួយ​និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

​សម្លេង​សម្តេច​តេ​ជោ​៖ ប្រកាស​ដាច់ខាត​អត់​ចរចារ ខ្ញុំ​ប្រកាស​តែ​ពីរ​ចំណុច​ទេ ១. គ្មាន​ការចរចារ​ជាមួយ​ពួកក្បត់​ជាតិ ២. គ្មាន​ការលើកលែងទោស រឺ​បន្ធូរបន្ថយ ទោស​ឲ្យ​ក្រុម​ពួកក្បត់​ជាតិ​នោះទេ​។ ចង់​ធ្វើ​អ្វី​ធ្វើទៅ លោក​ឯង​បង្កើត​នូវ​ហិង្សា ដុត​រូប​ហ៊ុន សែន និង​ខាបព្រលឹង​ហ៊ុន សែន​។ លោក​ឯង​បាត់​ឱកាស​ហើយ ថ្ងៃអាទិត្យ​នេះ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នឹង​មកកាន់​កម្ពុជា​ប៉ុន្តែ​មិនមែន​ជជែក រឿង លោក​ឯង​ទេ គឺ​ជប៉ុន​គេ​មក​ផ្តល់ជំនួយ​ដល់​កម្ពុជា​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៍បាន​បញ្ជា​ទៅ​កម្លាំង​មាន​សមត្ថកិច្ច​ឲ្យ​ដក​ទូរ​សព្ទ័​ពី លោក មា​ជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​មន្ត្រី​ឆ្នាំ ពន្ធនាគារ​បាន​បើកដៃ​ឲ្យ​ទណ្ឌិត​រូបនេះ​មាន​សិទ្ធិ​ប្រើប្រាស់​ទូរ​សព្ទ័​ដៃ​ដើម្បី​ឆ្លើយឆ្លង​ជាមួយ​សកម្មជន​ដទៃទៀត​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​ដែរ​ថា​ទោះ​ត្រូវ​បង់​ដោយ​តម្លៃ​ណា​ក៍ដោយ​ក៍​ត្រូវតែ​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព​ឲ្យ​ខាន​តែ​បាន​។ ការ​ទៅ​ពឹង​អន្តរជាតិ​មកជួយ និង​ដាក់​គំនាប​អន្តរជាតិ​ឲ្យ​គណបក្ស​មួយ​នេះ​រស់​ឡើងវិញ​នោះ​គឺ​មិនអាច​ទៅរួច​ជាដាច់ខាត​៕​ក្រសួង​ការងារ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កម្មវិធី​ចំនួន​៣ ស្ដីពី​បណ្ដាញ​សុខភាព និង​សុវត្ថិភាព ការងារ​អាស៊ាន​​៕