ភ្នំពេញ÷នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី២៧ ខែមីនានេះឯកឧត្ដមទេសរដ្ឋមន្ដ្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអនុញ្ញាតឲ្យលោកស្រី ប៉ូលីន តាម៉េស៊ីស (Pauline Tamesis )តំណាងថ្មីនៃអង្គការអភិវឌ្ឍន៍ UNDP ប្រចាំកម្ពុជា ជួបសម្ដែងការគួរសមនៅទីស្ដីការក្រសួង។
លោក ជុំ សុន្ទររី អ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៏ឲ្យដឹងថាលោកស្រី ប៉ូលីន តាម៉េស៊ីសបានប្រគល់ជូនសារលិខិតតែងតាំងលោកស្រីជាអ្នកសម្របសម្រួលនៅកម្ពុជា។លោកទេសរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះបទពិសោធន៍របស់លោកស្រីនិងជួយឲ្យលោកស្រីបំពេញបេសកកម្មទទួលបានជោគជ័យនៅកម្ពុជា។
កាលពីពេលថ្មីៗនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ឯកឧត្តមបានបញ្ជាក់ថាUNDPបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។អង្គការUNDPបានបំពេញការងារមនុស្សធម៌នៅកម្ពុជាជាពិសេសជួយកម្ពុជាក្នុងការបោសសំអាតមីននៅកម្ពុជានិងបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្អង្គការសហប្រជាជាតិ។
លោកស្រីប៉ូលីនតាម៉េស៊ីសបានវាយតម្លៃការរីកចំរលនរបស់កម្ពុជាគ្រប់វិស័យដែលជាការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហវត្សរ៍។លោកស្រីប៉ូលីន តាម៉េស៊ីស បានកោតសរសើរកម្ពុជា ក្នុងការខិតខបោសសំអាតមីន។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថាកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវចំនួនជាង៥ពាន់នាក់ទៅចូលរួម៨ប្រទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិដោយកម្ពុជាមានឆន្ទៈជួយប្រទេសផ្សេងទៀតឲ្យផុតពីទុក្ខវេទនាទាំងនេះ។រដ្ឋាភិបាលបានចាត់ទុកគ្រាប់មីនគឺជាឧបសគ្គដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រីបានបកស្រាយអំពីការរីកចំរើនលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។គ្រាន់តែជាការគិតគូរទៅតាមបរិបទកម្ពុជាផ្តោតលើការការពារសន្តិភាពទប់ស្កាត់ការជ្រៀតបជ្រែកពីខាងក្រៅ។រដ្ឋាភិបាលតាំងចិត្តលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា។កម្ពុជាបានចុះអនុស្សារណៈបន្តអាណត្តិការរិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអ.ស.បនិងការិយាល័យអ្នករាយការណ៏ពិសេសនៅកម្ពុជា។លោកទេសរដ្ឋមន្ត្រីប្រាក់សុខុនបានបញ្ជាក់ទៀតថាប្រជាជនមានការរីកចម្រលនផ្នែកសេដ្ឋកិច្ចជាមួយនិងការទទួលបានសិទ្ធិសេរីភាពគ្រប់យ៉ាង។ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងស្ថាប័ននានារបស់កម្ពុជាជាមួយតំណាងអង្គសហប្រជាជាតិហើយរដ្ឋាភិបាលបានប្តេជ្ញាចិត្តជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យាកាន់តែបន្តរីកចម្រើន។
លោកស្រីប៉ូលីនតាម៉េស៊ីសតំណាងUNDPសន្យាជួយសហការជាមួយកម្ពុជាក្នុងកាអភិវឌ្ឍសេដ្ឋកិច្ចកាន់តែរីកចម្រើននិងបន្តភាពជាដៃគូរជាមួយកម្ពុជា។អង្គការUNDPបន្តកិច្ចសន្ទនាជាមួយរាជរដ្ឋាភិបាលនិងស្ថាប័នដៃគូរនានាទៀតរបស់កម្ពុជា៕