កណ្ដាល ៖ នារីជាកម្មការិនីរោងចក្រម្នាក់ត្រូវជនសង្ស័យ២នាក់ បបួលទៅសេពគ្រឿងញៀន ហើយធ្វើសកម្មភាពចាប់រំលោភបូក នៅចំណុចអូរអណ្តូង (ព្រៃអូយយះ) ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូរ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង ជាង១០យប់ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៨ ។
លោកវរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ស រ.ន អាយុ ២៥ឆ្នាំ មុខរបរ កម្មការនី មានទីលំនៅភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានចំនួន២នាក់ ទី១ឈ្មោះ
ឈ្មោះ រ៉ុម ម៉ូលីកា ហៅអូន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ជាមុខសញ្ញាជួញដូរគ្រឿងញៀន (ឃាត់ខ្លួន) និងទី២ ឈ្មោះ ខុន រតនា ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន) ។ ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបាន៖
អាវុធឆ្នៃ ចំនួន ០១ដើម (ជារបស់ឈ្មោះ ខុន រតនា), ស្រោមអនាម័យប្រើរួចចំនួន ០២ (មានទឹកកាមចំនួន ០១ ; គ្មានទឹកកាមចំនួន ០១), កញ្ចប់ស្រោមអនាមយ័ចំនួន៣, កញ្ចប់ប្រេងរំអិល ចំនួន ០១កញ្ចប់ សំបកកំប៉ុងទឹកចាហ៊ួយ ចំនួន ០១ និងសំបកដបសាំម៉ូរ៉ៃចំនួន១បន្សល់ទុកនៅកន្លែងកើតហេតុ។
លោកអធិការបានបន្ថែមថា នៅវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ រ៉ុម ម៉ូលីកា (កាន់ដាវ) ឈ្មោះ ខុន រតនា (កាន់អាវុធឆ្នៃ) បានបបួលឈ្មោះ សួង រតនា (ជនរងគ្រោះ) ទៅប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ពេលទៅដល់ អ្នកទាំង០៣ បានជក់គ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច រួចហើយទើបឈ្មោះ រ៉ុម ម៉ូលីកា បានរំលោភសេពសន្ថវៈ ឈ្មោះ សួង រតនា រយៈពេល១០នាទី មិនចេញទឹកកាមឡើយ បន្ទាប់មកឈ្មោះ ខុន រតនា បានរំលោភសេពសន្ថវៈបានសំរេចបំណង រួចក៏បែកគ្នាមកផ្ទះមុនឈ្មោះ សួង រតនា ។ ចំណែកឈ្មោះ សួង រតនា មកផ្ទះមិនរួចក៏នៅកន្លែងកើតហេតុ រហូតដល់វេលាម៉ោង ទៀបភ្លឺ ចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨) ទើបឈ្មោះ សួង រតនា ទូរស័ព្ទមកម្តាយឈ្មោះ នួន សាន ដើម្បីទៅទទួលខ្លួន (ជនរងគ្រោះ) មកផ្ទះវិញ ។ លុះដល់វេលាម៉ោង៥ព្រឹក ថ្ងៃខែឆ្នាំដ៏ដែល ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍សិត្បូ ទទួលបានពត៍មានខាងលើ អន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនឈ្មោះ រ៉ុម ម៉ូលីកា ។
ចំណែកឈ្មោះ ខុន រតនា បានគេចខ្លួនបាត់ ។ រីឯជនរងគ្រោះត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ រុស្សី ។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកស្អាងដើម្បីបន្ដ អនុវត្តតាមនីតិវីធី៕