ព្រៃវែង ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្ត្រីរដ្ធមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់អគ្គារសិក្សា២ខ្នងស្មើ៦បន្ទប់ នៅសាលាបឋមសិក្សាវត្តថ្មីស្ថិតក្នុងឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ពិធីនេះក៍មានការអញ្ជើញចូលរួមអមដំណើរដោយពីអស់លោក.លោកស្រីមន្ត្រីអ្នកមុខអ្នកកាលក្រសួងមហាផ្ទៃនិងខេត្តព្រមទាំងលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ធផងដែរ។
លោកប៉ិច.សុងអភិបាលស្រុកស្វាយអន្ទរបានមានប្រសាសន៍ថាវិស័យអប់រំនៅក្នុងស្រុកស្វាយអន្ទរមានការរីកចំរើនគួរឲ្យកត់សម្គាល់មានសាលារៀនគ្រប់កម្រិតចំនួន៦៤កន្លែងមានអាគារសិក្សាចំនួន១៨៥ខ្នងស្មើនឹង៧៣០បន្ទប់។ក្នុងនោះវិទ្យាល័យមាន០៣កន្លែងមានអគារ២០ខ្នង.អនុវិទ្យាល័យមាន០៩កន្លែងមានអគារ២១ខ្នង.សាលាបឋមសិក្សាមាន៥១កន្លែងមានអគារ១៤២ខ្នងនិងសាលាមត្តេយ្យរដ្ឋមាន០១កន្លែងមានអាគារ០១ខ្នងនិងមត្តេយ្យសហគមមាន០៣ឃុំមាន០៩ភូមិ។ជាក់ស្តែងសាលារៀន២ខ្នងមាន៦បន្ទប់ដោយ១ខ្នងមាន៣បន្ទប់ដែលទើបសាងសង់រួចរាល់ជាស្ថាពរសម្ភោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះពាក់ទៅដោយគ្រឿងកង្ហារឹមនិងសំភារៈសិក្សាយ៉ាងល្អប្រណិត។
សម្តេចក្រឡាហោម ស.ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានមតិផ្តាំផ្ញើដ៍មានតម្លៃឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារទាំងអស់ចូលរួមសហការទប់ស្កាត់បង្ក្រាបរាល់សកម្មភាពប្រើប្រាស់និងជួញដូរគ្រឿងញៀននៅតាមមូលដ្ឋានភូមិ.ឃុំ.ស្រុកនិងត្រូវចូលរួមគោរពច្បាបចរាចរណ៍ពេលស្រវឹងកុំបើកបរឲ្យស្របតាមប្រសាសន៌របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន.សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថាថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
សម្តេចក្រឡាហោមក៍បានផ្តាំផ្ញើរដល់ពលរដ្ធ.លោកគ្រូ.អ្នកគ្រូសិស្សានុសិស្សទាំងអស់ត្រូវចាត់ទុកថាសាលារៀនក៍ដូចជាគ្រឿងសឹង្ហារឹមនិងសមិទ្ធផលនានានៅក្នុងសាលារៀនជារបស់ខ្លួនសុទ្ធតែជារបស់យើងទាំងអស់គ្នាមិនមែនជារបស់បុគ្គលណាម្នាក់ឡើយ!ដូច្នេះយើងត្រូវរួមគ្នាថែរក្សាឲ្យបានល្អដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែង។ស្តេចក្រឡាហោមបានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវចេះស្តាប់ការអប់រំទូមានពន្យល់ណែនាំរបស់ឪពុកម្តាយនិងលោកគ្រូអ្នកគ្រូខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាកូនល្អ.សិស្សល្អ.មិត្តល្អដើម្បីចូលរួមជាមួយប្រមុខរាជរដ្ធាភិបាលកម្ពុជាដឹកនាំប្រទេសជាតិយើងឲ្យមានសុខសន្តិភាពនិងមានការរីកចម្រើនលើគ្រប់វិស័យបន្តទៀត!ពិសេសប្អូនៗត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀននិងឆ្លើយថាទេចំពោះគ្រឿងញៀន។បន្ទាប់ពីបំពាក់គ្រឿងឥស្សរសយស្ថាបនាជាតិជូនដល់សប្បុរសជននិងកាត់ខ្សែបូរបើកឲ្យប្រើប្រាស់នូងសាលារៀន២ខ្នងស្មើ៦បន្ទប់នេះរួចសម្តេចក្រឡាហោមស.ខេងក៍ប្រារព្វធ្វើពិធីបញ្ជុះបឋមសិលាសាងសង់អាគារសិក្សាអនុវិទ្យាល័យដំរីពួន១ខ្នងកម្ពស់២ជាន់ស្មើ១៨បន្ទប់.ទីចាត់ការបណ្ណាល័យ១ខ្នងមាន៤បន្ទប់និងអាគារកាត់ដេរ១ខ្នងមាន៣បន្ទប់តាមសំណើរស្នើសុំរបស់លោកគ្រូ.អ្នកគ្រូក៍ដូចជាសិស្សានុសិស្សដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម។
ក្នុងឪកាសនោះសម្តេចក្រឡាហោមស.ខេងក៍បានឧបត្ថមថវិកាជូនដល់សាលាស្រុកស្វាយអន្ទរចំនួន១លាន,លោកគ្រូអ្នកគ្រូចំនួន៨៥នាក់ក្នុងម្នាក់ៗថវិកា២០.០០០រៀល,យុវជនកាកបាទក្រហម១០០នាក់ក្នុងម្នាក់ៗថវិកា១០.០០០រៀល,យុវជនកាយរិទ្ធ១០០នាក់ក្នុងម្នាក់ៗថវិកា១០.០០០រៀល,យុវជនស.ស.យ.ក១០០នាក់ក្នុងម្នាក់ៗថវិកា១០.០០០រៀល,សិស្សានុសិស្សចំនួន៥៦១នាក់ក្នុងម្នាក់ៗថវិកា៥០០០រៀល.សៀវភៅ២ក្បាល.ប៉ិច២ដើម,យាយជីតាជី១០០នាក់ក្នុងម្នាក់ៗថវិកា១០.០០០រៀល.ក្រណាត់ស១ដុំនិងបានចូលរួមដាំកូនដើមឈើទុកជាជម្រកកេមរតសំរាប់កូនចៅជំនាន់ក្រោយផងដែរ៕