ភ្នំពេញ ៖ ជនសង្សយ័ម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិបឹងទំពុន២ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចគាស់ផ្ទះគ្រូបង្រៀន។
ហេតុការណ៍ឃាត់ខ្លួនជនសង្សយ័ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៨ខែមិនាឆ្នាំ២០១៨ស្ថិតនៅផ្លូវបេតុងផ្ទះលេខ៤៥៣ក្រុម១ភូមិត្នោតជ្រុំសង្កាត់បឹងទំពុន២ខណ្ឌមានជ័យ។
បើយោងតាមសម្តីម្ចាស់ផ្ទះខាងលើបានអោយដឹងថាមុនពេលកើតហេតុក្រុមគ្រួសាររបស់គាត់បានចេញទៅធ្វើការបាត់រៀងៗខ្លួនហើយបានចាក់សោរផ្ទះទុកចោលខណះពេលដែលរូបគាត់ត្រលប់មកពីបង្រៀនសិស្សវិញក៏ឃើញទ្វារផ្ទះរបើកហើយក៏ប្រទះឃើញជនសង្សយ័ម្នាក់បានយួរលេបថបរបស់គាត់មួយគ្រឿងចេញមកពីក្នុងផ្ទះរបស់គាត់ហើយគាត់ក៏បានស្រែកឆោឡោអោយអ្នកជិតខាងជួយក្រោយពីបានឮសម្លេងស្រែកឆោឡោទើបអ្នកជិតខាងនាំគ្នាជួយចាប់ជនសង្សយ័ខាងលើប្រគល់អោយនគរបាលប៉ុស្តិបឹងទំពុន២យកជនសង្សយ័ខាងលើមកធ្វើការសាកសួរបន្តរនៅប៉ុស្តិនគរបាលរដ្ឋបាលបឹងទំពុនក្រោយពីធ្វើការសាកសួរជនសង្សយ័ខាងលើបានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះដើម្បីយករបស់មានតម្លៃពិតប្រាកដមែនដោយរូបគេត្រូវការយកលុយទិញថ្នាំញៀនជក់។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះទេពឆវីភេទស្រីអាយុ៤៧ឆ្នាំមុខរបរគ្រូបង្រៀននៅវិទ្យាលយ័បាក់ទូកស្នាក់នៅចំនុចខាងលើ។
ចំណែកជនសង្សយ័មានឈ្មោះសុខពៅអាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅម្តុំវត្តសន្សុំកុសលសង្កាត់បឹងទំពុន១ខណ្ឌមានជយ័។
បច្ចប្បន្នជនសង្សយ័ខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជយ័ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិ៕