ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកជំទាវ ស៊ើង សរសុចិត្តា បានមានប្រសាសន៍ថា ប្រាក់សោធននិវត្តន៏របស់បងប្អូនកម្មករនិយោជិកដែលបំរើការនៅក្នុងវិស័យឯកជននិងត្រូវចាប់ផ្ដើមដំណើរ ការនៅក្នុងឆ្នាំ២០១៩ខាងមុខនេះឆាប់ៗ។
លោកជំទាវបន្តថា ការដាក់អោយដំណើរការនៃប្រាក់សោធននិវត្តន៏នេះវានិងធ្វើអោយសង្គមកម្ពុជាកាន់តែកាន់តែមានសមធម៌រវាងមន្ត្រីរាជការសាធារណៈនិងកម្មករនិយោជិករបស់វិស័យេកជន។
លោកជំទាវបានបន្ថែថា បច្ចុប្បន្នកម្មករ-កម្មាការិនី និយោជិត ទទួលបានរបបសន្តិសុខសង្គមចំនួន២ គឺរបបហានិភ័យការងារ របបថែទាំសុខភាពដែលជួយ សង្គ្រោះ ការព្យាបាល ផ្តល់អត្ថប្រយោជន៍ផ្សេងៗ ផ្តល់របបថែទាំសុខភាពដោយមិនបង់ប្រាក់ នៅតាមមន្ទីរ ពេទ្យរដ្ឋ និងឯកជនជាដៃគូរ របស់បេឡាជាតិរបបសន្តិសុខសង្គម។ ដោយឡែក បងប្អូននារីដែលសម្រាលកូន ទទួលបានប្រាក់ឈ្នួល ១២០% ក្នុងពេលសម្រាលកូន៩០ថ្ងៃ និងទទួលបានការពិនិត្យ ផ្ទៃពោះយ៉ាងទៀងទាត់។ ហើយនៅពេលដែលដាក់ អោយដំណើរការនូវប្រាក់សោធន៏និវត្តន៏ វានិងធ្វើ អោយបងប្អូនកម្មករ កម្មាការីនីក្នុងវិស័យឯកជនទាំង អស់ មានកំលាំងចឹត្តប្រឹងប្រែងធ្វើការបន្ថែមទៀត ព្រោះនៅពេលដល់អាយុចូលនិវត្តន៏យើងនិងប្រាក់ចូលនិវត្តន៏ដូចមន្ត្រីរាជការដូច្នោះដែរ។
លោកជំទាវ ស្ដើង សរសុចឹត្តាបានសង្កត់ធ្ងន់ថា ពីមួយឆ្នាំទៅមួយឆ្នាំកម្មក កម្មាការរីនី កាន់តែទទួលបានផលប្រយោជន៏ច្រើនឡើង ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែងសព្វបែបយ៉ាងដើម្បីធ្វើយ៉ាងណាអោយជីវភាពរបស់បងប្អូនកម្មករកាន់តែមានជីវភាពធូធារឡើង៕