អ្នក​បន្លំ​លក់​គ្រឿងអលង្កា​ក្លែងក្លាយ​ឲ្យ​ភ្ញៀវ​ត្រូវ​មានទោស​ជាប់ពន្ធនាគារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2018 ក+ ក-

​ភ្នំពេញ ៖ ទន្ទឹមនឹង​ការអបអរសាទរ​ចំពោះ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​កម្ពុជា​ទទួលបាន​ក្នុង រយៈពេល​២​ខែ ដើមឆ្នាំ​២០១៨​នេះ ដែលមាន​រហូតដល់​ជាង ១​លាន​នាក់ រដ្ឋមន្ត្រីក្រសួង​ទេស ចរណ៍ លោក ថោង ខុន នា​ព្រឹក​ថ្ងៃទី​២៩ មីនា ​នេះ  បាន​ថ្លែងប្រាប់​អ្នក​សារ​ព័​ត៍​មាននៅ ក្រោយ​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៨ ​ថា យើង​មានការ​រីករាយ​ជាខ្លាំង​ដែល​កម្ពុជា គ្រាន់តែ​រយៈពេល​២​ខែ ដើម្បី​ឆ្នាំ​២០១៨​ នេះ​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ជាង ១​លាន​នាក់ ក្នុង​កំណើន ១២% ហើយ​យើង​ត្រូវតែមាន​កិច្ចខិតខំ​ប្រឹងប្រែង​អោយបាន​សកម្ម​ថែមទៀត​ដើម្បី កំណើន​ភ្ញៀវទេសចរ​។

ជាមួយគ្នានេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ប្រាប់​ផងដែរ​ថា យើង​មាន​ហើយ នូវ​អនុក្រឹត្យ ដើម្បី​កំណត់​ពី​ការដាក់ទោសទណ្ឌ​ចំពោះ​អ្នក​ដែល​បាន​លក់​គ្រឿងអលង្កា​ក្លែង​​ក្លាយ​ទៅអោយ​ភ្ញៀវ​មាន ពេជ្រ និង​ត្បូង​ជាដើម ដោយ​យើង​លែង​និយាយ​ពី​ការព្រមាន​ទៀត ហើយ​។​

សូម​ជម្រាបជូន​ថា នៅក្នុង​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី ថោង ខុន បានធ្វើការ ត្រួតពិនិត្យ​ទៅតាម​អគ្គនាយកដ្ឋាន​នីមួយៗ​ចំណុះ​ក្រសួងទេសចរណ៍ អំពី​ការអនុវត្ត​យុទ្ធ​​សាស្ត្រ​នានា​ដើម្បី​ភាព​កាន់តែ​ប្រសើរឡើង​នៅក្នុង​វិស័យ​ទេសចរណ៍ ដែល​អគ្គនាយកដ្ឋាន នីមួយៗ ត្រូវ​ដឹកនាំ​នាយកដ្ឋាន​ចំណុះ​អនុវត្ត​អោយបាន​ត្រឹមត្រូវ ព្រោះ​នាយកដ្ឋាន​នីមួយៗ សុទ្ធ​តែមាន​ថវិកា​កម្មវិធី​របស់ខ្លួន ដោយ​រដ្ឋមន្ត្រី​សាមី​ក្រសួង​បាន​ចង្អុល​ណែ​នាំអោយ​ការប្រើ ប្រាស់​ថវិកា​កម្មវិធី​នេះ​អោយមាន​ប្រសិទ្ធភាព និង​គុណភាព​ការងារ មិនមែន​ប្រើប្រាស់​អោយ តែ​អស់​លុយ​នោះទេ មានន័យថា ប្រើ​លុយ​អស់ហើយ​ត្រូវ​អោយមាន​ប្រសិទ្ធភាព និង​គុណ ភាព​ការងារ​ផងដែរ​៕​