បង្ក្រាប​ទីតាំង​លាក់ទុក​ជួញដូរ​សត្វព្រៃ​នៅ​ស្រុក​ភ្នំស្រួច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2018 ក+ ក-

​កំពង់ស្ពឺ ៖ ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ ក្រុម​អន្តរា​គម​ន៏​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ភ្នំស្រួច និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរសេដ្ឋ ប៉ុស្តិ៍​រដ្ឋបាល​ត្រែងត្រយឹង បានធ្វើការ​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ នៅ​ចំណុច​គីឡូម៉ែត្រ 84-85 ស្ថិតក្នុង​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ដែល​ជនសង្ស័យ​ជា​ម្ចាស់ផ្ទះ ឈ្មោះ ម៉ប់ គី ភេទ​ស្រី អាយុ ៥៦​ឆ្នាំ​(​រត់គេចខ្លួន​បាត់​)​ពេល​សមត្ថកិច្ច​តាម​ដេញ​ពីក្រោយ បន្សល់ទុក ម៉ូតូ​០១​គ្រឿង HODA WAVE អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​ឆែកឆេរ​លំនៅដ្ឋាន​ដកហូត​វត្ថុតាង​មាន​៖
១/ សាច់ជ្រូក​ព្រៃ​ស្រស់​ចំនួន ៧,៣០ គីឡូក្រាម​
២/ សាច់​ឈ្លូស​ស្រស់ ៩, ០០ គីឡូក្រាម​
៣/​ទន្សាយគល់​ងាប់​៤​ក្បាល ៨,២០ គីឡូក្រាម​
៤/​សំពោចក្រអូប​ងាប់​២​ក្បាល ៤,៨០ គីឡូក្រាម​
​បច្ចុប្បន្ន សាច់សត្វ​យកមក​ដុត​កំទេចចោល​នៅ​ផ្នែករ​ដ្ធ​បាល​ព្រៃឈើ​បរសេដ្ឋ​ដើម្បី​ចំណាត់ការ​តាម​និតិ​វិធី ៕