បង្ក្រាប​ទីតាំង​ដាំ​កញ្ឆា​របស់​ជនជាតិ​អង់គ្លេស​ម្នាក់​ក្នុង​សង្កា​ត​ជើងឯក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2018 ក+ ក-

​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ម្រុះ​១​ក្រុម​រួមមាន​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​និង​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង ញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​ក្រោម​ការសម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញារង​អម​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះទៅ​បង្ក្រាប​ទីតាំង​ដាំ​កញ្ឆា មួយកន្លែង ដោយបាន រកឃើញ​កញ្ឆា​ចំនួន​៧៨​ដើម ព្រមទាំង​ចាប់ខ្លួន​ម្ចាស់​កញ្ឆា​នោះ ដែលជា​ជនជាតិ​អង់គ្លេស​ម្នាក់​នាំ ទៅធ្វើ​ការសាកសួរ​ផងដែរ​។​

​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ព្រែក​ប្រណាក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង ភូមិ ព្រែក​ប្រណាក​នោះបាន​បាត់គោ​ហើយ​បាន​ចូលទៅរ​កនៅ​ក្នុងព្រៃ​ចំណុច​ក្រោយ​ផ្ទះ​របស់​ជនបរទេស​រូប​នេះ​។​ខណៈ​នោះបាន​ប្រទះឃើញ​សុទ្ធតែ​ដើម​កញ្ឆា​ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​នគរ បាល​ឲ្យ​ចុះទៅ​ពិនិត្យមើល​។ ហើយ​ពេលទៅដល់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខាងលើ បាន​រកឃើញ កញ្ឆា ចំនួន​៧៨​ដើម ដែល​ក្នុងនោះ​មាន​ចំនួន​៥៣​ដើម ត្រូវបាន​កាប់បំផ្លាញចោល និង​ចំនួន​២៥ ដើម ទៀត​នៅរស់ ហើយ​ត្រូវបាន​កម្លាំង​កាប់បំផ្លាញចោល​ក្នុងពេលនោះ​តែម្តង​។​
​សមត្ថកិច្ច​បានអោយដឹង​ថា​ម្ចាស់​ដី​មានឈ្មោះ អុ​យ នាជ​សីលា ភេទ​ស្រី ស្នាក់​នៅផ្ទះ លេខ ៥០ ផ្លូវ​លេខ​១៧ ក្នុង​បូរី​ពិភពថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខ​ណ្ខ​សែន​សុខ បាន​ជួល​ដី​ទៅ​អោយឈ្មោះ BREWER. WAYNE ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ ជនជាតិ អងគ្លេស ស្នាក់នៅ​កន្លែង​ដីឡូត៍​ខាងលើ​។​

ពេuលនេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខាងលើ​បាន​បញ្ជូន​ទៅធ្វើ​ការសាកសួ​រ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕​