ភ្នំពេញៈ កាលពីដើមខែកញ្ញា ថ្មីៗនេះ តារាសម្តែងជើងចាស់ នាង ចន ច័ន្ទលក្ខិណា បានរំលេចសារ និងឃ្លីបវីដេអូរបស់តារាចម្រៀងបរទេសម្នាក់ដោយនាងបានសរសេរជាភាសាខ្មែរថា “សូមផ្ញើជូនអ្នកដែលរិះគន់អ្នកសិល្បៈខ្មែរ ធ្វើខ្លួនមិនគួរអោយទស្សនិកជនគាំទ្រ !!! ទង្វើបែបនេះមាន តែអ្នកសិល្បៈខ្មែរ ?”។នៅក្នុងឃ្លីប វីដេអូនោះ គេសង្កេតឃើញថាមាន តារាចម្រៀងស្រី ជនបរទេសម្នាក់បានអង្គុយច្រៀងជិតបុរសអ្នកមានម្នាក់ដោយបុរសម្នាក់នោះបានយកលុយមកបាច ពីលើនាងដែលមើលទៅ តារាស្រីម្នាក់នោះ ហាក់ដូចជាគ្មានតម្លៃជាអ្នកសិល្បៈឡើយ។
នេះមិនមែនជាលើកទី១ទេ ដែលអ្នកមេម៉ាយចាយសម្រស់អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហាញពី អារម្មណ៍ ផ្ទាល់ខ្លួនប្រតិកម្ម មិនសំចៃដៃជាមួយទស្សនិកជន ដែលធ្វើការ រិះគន់ ទៅលើអ្នកសិល្បៈ ម្តងជាពីរដង ដោយមួយរយៈពេល ចុងក្រោយនេះ តារាស្រីរូបនេះ បានរំលេចសារ ជាច្រើន បង្ហាញ ពីអារម្មណ៍ ឈឺចាប់ របស់នាង ក៏ដូចជាអ្នកសិល្បៈដទៃ ដែលនាងតែងតែស្នើរឲ្យទស្សនិកជន និងអ្នកគាំទ្រយល់ចិត្តអ្នកសិល្បៈ និងបញ្ឈប់គំនិតក្តិចត្រួយបន្ទោសបង្អាប់មកលើ សិល្បៈខ្មែរត ទៅទៀត ។
តាមរយៈការបង្ហាញឃ្លីបវីដេអូបែបនេះ គឺជាចេតនាមួយរបស់ តារាស្រីកូនមួយអ្នកនាងចន ច័ន្ទចង់ បង្ហាញឲ្យ ទស្សនិកជនដឹងថាអ្វី ដែលពួកគាត់ធ្លាប់តែ ជួយលើកស្ទួយគិតថា អ្នកសិល្បៈគេត្រឹមត្រូវល្អ គ្រប់យ៉ាងហើយងាកមក ធ្វើការរិះគន់សិល្បៈខ្មែរនោះ ត្រូវពិចារណាថាអ្នកសិល្បៈបរទេស ដែលគេខំ នាំគ្នាគាំ ទ្រសរសើរ មិនដាច់ពីមាត់នោះក៏មិន ប្រាកដថាល្អគ្រប់យ៉ាង លើសពីសិល្បៈខ្មែរដែរ។ដូច្នេះប្រជាពលរដ្ឋខ្មែរ ក៏ដូចជាទស្សនិកជនមួយ ចំនួនដែលតែងតែមាន ផ្នត់គំនិតរិះគន់ជាន់ពន្លិច សិល្បៈខ្មែរកន្លងមកត្រូវតែ ចាប់ផ្តើមគិតឡើងវិញនិង បញ្ឈប់វប្បធម៌ បែបនោះទៀតទៅ។
នៅក្នុងការបង្ហោះឃ្លីបវីដេអូក្លីបរបស់តារាស្រីរូបនេះក៏បាន សរសេរនៅក្នុង Comment នាងដោយបង្ហាញ អារម្មណ៍មិនពេញចិត្តថា «ខិតខំរាល់ថ្ងៃហើយ»៕