បន្ទាយមានជ័យ ៖ យោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សភាពការណ៍បទល្មើស ព្រហ្ម ទណ្ឌក្នុងខែមីនា ឆ្នាំ២០១៨ នេះ កើតមានចំនួន៨លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ,រងគ្រោះ ៦នាក់ ខូខខាតរថយន្ត ១គ្រឿង,ម៉ូតូ៣ គ្រឿង។ ក្នុងនោះបទល្មើសឧក្រិដ្ឋមានចំនួន៣លើក បទល្មើស មជ្ឍឹមមានចំនួន៥លើក គឺមនុស្សឃាតដោយអចេតនា១លើក អំពើលួច១លើក,អំពើហិង្សដោយ ចេតនា២លើក និលការឆបោកចំនួន១លើក។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខប្រចាំខែមីនា លើកទិសដៅការងារប្រចាំ ខែ មេសា ឆ្នាំ២០១៨ នេះដែរ នៅថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នង ការនគរបាលខេត្តបន្ទាយមានជ័យ បានស្នើឡើង ឱ្យមានការបង្កើត គណៈកម្មាធិការចម្រុះ មួយដើម្បី ត្រួតពិនិត្យនៅក្នងពន្ធនាគារខេត្តបន្ទាយមានជ័យទប់ស្កាត់ខ្លាចក្រែងកើតមានភាពមិនប្រក្រតីអ្នក ទោសប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារទំនាក់ទំនងចេញមកខាងក្រៅបញ្ជាឱ្យប្រព្រឹត្តបទល្មើសផ្សេងៗចេញពីក្នុងពន្ធនាគារ។ពន្ធនាគារខេត្តបន្ទាយមានជ័យពីអតីតកាលធ្លាប់កើតមានករណីអ្នកទោស ឬទណ្ឌិតប្រើប្រាស់ទូរស័ព្ទដៃ ហៅចេញមកខាងក្រៅ បញ្ជាទិញគ្រឿងញៀន និងចាប់ជំរិតទារ ប្រាក់រួច មកហើយ។
ការលើកឡើងពីសំណាក់លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យពាក់ព័ន្ធ និងអ្នកទោស ឬទណ្ឌិតប្រើប្រាស់ទូរស័ព្ទនៅក្នុងពន្ធនាគារ ក្រោយមានប្រតិកម្មពីសំណាក់ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោហ៊ុន សែន រកឃើញពន្ធនាគារព្រៃសនៅរាជធានីភ្នំពេញមានភាពមិនប្រក្រតីឱ្យមានអ្នកទោសរឺទណ្ឌិតប្រើប្រាស់ទូរស័ព្ទទំនាក់ទំនងចេញមកខាងក្រៅបញ្ជាពាក់ព័ន្ធនិងរឿងនយោបាយនោះផងដែររ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបន្ថែមថា បញ្ហា នេះ ក្នុងការទទួលខុសត្រូវកិច្ចការងាររក្សាសន្តិសុខ សុវត្ថិភាព ត្រូវចាត់វិធានការទប់ស្កាត់ មិនឱ្យ កើត មានអ្នកទោសរឺណ្ឌិតប្រើប្រាស់ទូរស័ព្ទនោះឡើយ។លោកក៏បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងពន្ធនាគារខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីពង្រឹងនៃការគ្រប់គ្រង ឱ្យបានល្អនៅក្នុងពន្ធនាគារ ពីព្រោះលោកពិនិត្យឃើញថា ពន្ធនាគារខេត្តបន្ទាយមានជ័យ រហូតមកដល់បច្ចុប្បន្ននេះ មានអ្នក ទោស ឬទណ្ឌិតកំពុងជាប់ឃុំឃាំងរហូតជាង១ពាន់ ហើយ៕