ខណៈដែលមានការរំពឹងទុកថា នឹងមានប្រជាពលរដ្ឋច្រើនជាងឆ្នាំមុន ដែលធ្វើដំណើរ កម្សាន្ត នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៨នេះ ក្រសួងទេសចរណ៍ បានចេញសារាចរ ណែនាំមួយ ដែលកំណត់កុំអោយមានការឡើងថ្លៃចំពោះកន្លែងស្នាក់នៅ និងម្ហូបអាហារ។
ដូចបណ្តាប៉ុន្មានឆ្នាំមុនៗដែរ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០១៨ ចាប់ពីថ្ងៃ ទី១៤ ១៥ និង១៦ ខែមេសា ខាងមុខនេះ នឹងមានការរៀបចំ ព្រឹត្តិការណ៌ជាច្រើននៅតាមខេត្តក្រុង នីមួយៗ ជាពិសេសកម្មវិធីអង្គរសង្ក្រាន នៅក្នុងខេត្តសៀមរាប នឹងមានអ្នកចូលរួមច្រើនជាងឆ្នាំ កន្លង ទៅ។
នេះបើតាមការព្យាករណ៌ របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ឯកឧត្តម ថោង ខុន បានលើកឡើងថា ទាំងអ្នកទេសចរណ៌ជាតិ និងភ្ញៀវ ទេសចរបរទេស ដែលចូលរួមក្នុង ពិធី បុណ្យចូលឆ្នាំនឹងកើនឡើង ដោយសារ ពលរដ្ឋកម្ពុជាមានជីវភាពកាន់តែប្រសើរឡើង ហើយ គោលដៅសម្រាប់ដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា មានច្រើនកន្លែង។ ប៉ុន្តែអ្វីដែល ឯកឧត្តមរដ្ឋ មន្ត្រីក្រសួងទេសចរណ៍ ស្នើសុំនោះ គឺគ្រប់មន្ទីរនៅតាមបណ្តាខេត្តទាំងអស់ ត្រូវត្រួតពិនិត្យទៅលើគ្រប់រមណីយដ្ឋាន និងកន្លែងកម្សាន្តទាំងអស់ធ្វើយ៉ាងណាធានាបាននូវអនាម័យ សណ្តាប់ធ្នាប់ និង សុវត្ថិភាព ជាពិសេសគ្រប់កន្លែងកម្សាន្តនិងកន្លែងស្នាក់នៅទាំងអស់ត្រូវធានាថាកុំអោយមានការឡើងថ្លៃ.។
សូមបញ្ជាក់ថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ ក្រសួង ទេសចរណ៍ ក៏បានចេញនូវសារាចរណ៍ណែនាំ ស្តីពីការរៀបចំ ការពង្រឹង គុណភាពផលិតផលទេសចរណ៍ ចំនួន៨ចំណុច ផងដែរ ដើម្បីធានានូវការធ្វើដំណើរកម្សាន្តរបស់អ្នកទេសចរណ៌ ប្រកបដោយសន្តិ សុខ សុវត្ថិភាព និង ការរក្សាបាននូវ ទំនៀមទម្លាប់ប្រពៃណីជាតិដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរ។
ក្នុងសារាចរនោះ ក៏បានកំណត់អោយម្ចាស់សេវាកម្មទេសចរណ៌ និងប្រតិបត្តិករទេសចរណ៌ ទាំងអស់ត្រូវតែសរសេរតម្លៃកន្លែងស្នាក់នៅ និងម្ហូបអាហារអោយបានច្បាស់ក្នុងតារាង ដើម្បីអោយ ភ្ញៀវបានដឹងជាមុន។ បើម្ចាស់មូលដ្ឋាន រឺម្ចាស់សេវាកម្មទេសចរណ៌ណា មិនអនុវត្តទៅតាមតម្លៃ បានកំណត់នោះទេ នឹងត្រូវទទួលខុសត្រូវតាមច្បាប់ជាធរម
( រូប តំណាង)