មន្ត្រី​យោធា​ភូមិភាគ​ពិសេសម្នាក់ កាង​ទូក​នេសាទ​ខុសច្បាប់​យួន​៤​គ្រឿង នៅ​ស្រុក​បរិបូណ៌​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2015 ក+ ក-

​កំពង់ឆ្នាំង​៖​ទូក​ឆៃ​រ៉ា​របស់​ជនជាតិ​យួន​៤​គ្រឿង ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ខ្យល់ និង​ជនជាតិ​វៀតណាម​ចំនួន​១៣​នាក់ ត្រូវ​មន្ត្រី​យោធា​ភូមិភាគ​ពិសេស​ម្នាក់​រត់ការ​(​កាង​)​ឲ្យ​ចូល​នេសាទ ហ៊ុំ​ចាប់ ត្រី សម្រាស់ ខុសច្បាប់ នៅ​ចំណុច​អន្លង់​ជ្រៃ ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្ត កំពង់ឆ្នាំង​។​ទោះជា​យ៉ាងនេះ​ក្តី ត្រូវបាន​ប្រជាពលរដ្ឋ​ភូមិ​កោះ​តា​ម៉ូ​វ និង​អ្នកកាសែត​មួយក្រុម​រាយការណ៍​ឲ្យ​សមត្ថកិច្ច​បង្ក្រាប កាលពី​ព្រឹក ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៥​។​

​ជនជាតិ​យួន​ជា​ម្ចាស់​កាណូត​ឆៃ​រា​ទាំង​៤​គ្រឿង​ខាងលើ បាន​និយាយ​ឲ្យ​ដឹងថា ពួកគេ ១​ឈ្មោះ យាំង ចេ​វ អាយុ​៣៩​ឆ្នាំ , ២​ឈ្មោះ ចាំង យាំង​មិន អាយុ​៣៩​ឆ្នាំ , ៣​ឈ្មោះ ចាំង យាំង​លុង អាយុ​៣០​ឆ្នាំ , ៤​ឈ្មោះ ចាំង រឿង អាយុ​២៤​ឆ្នាំ ពួកគេ​រស់នៅ​ក្នុងភូមិ​កណ្តាល​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយឡែក​ជនជាតិ​វៀតណាម​ប្រុស​ស្រី ៩​នាក់​ទៀត​គឺជា​កម្មករ​របស់​ពួកគេ​។ ពួក​ជនល្មើស​ទាំង​៤​នាក់​ខាងលើនេះ បានបញ្ជាក់​ឲ្យ​ដឹងថា ពួកគេ​ហ៊ាន​រក​ដូច្នេះ​ដោយសារ​មាន​មន្ត្រី​យោធា​ភូមិភាគ​ពិសេស​ម្នាក់ ជា​អ្នក​រត់ការ​បង់លុយ​អោយ​មន្ត្រី​ជំនាញ​រួច​អស់ហើយ​ទើប​គេ​អនុញ្ញាតអោយ រក​ដូច្នេះ​។​

ក្រោយពី​ក្រុម​អ្នកយកព័ត៌មាន និង​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ពីបទ​ល្មើស​នេះ​ជូន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត និង​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​រួចមក យើង​ឃើញ​លោក ផាន់ សុភឿន ជា​មន្ត្រី​យោធា និង​លោក ទៀង សារុន ជា​មន្ត្រីនគរបាល​ឈរជើង​ការពារ ឡូត៍​អភិរក្ស​ឃុំ​កំពង់ព្រះ​គគីរ បានមក​ចាប់យក​ជនល្មើស​និង​វត្ថុតាង​ទៅកាន់​ទីស្នាក់ការ​របស់​ខ្លួន ដើម្បី​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​៕

V-N-FPM-2