ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងរៀបចំធ្វើមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៣-២០១៧ និងការកំណត់ទិសដៅបន្ត ដែលនឹងរៀបចំនៅថ្ងៃទី១១ ខែមេសា ខាងមុខនេះ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ថា រដ្ឋសភា នឹងរៀបចំធ្វើមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៣-២០១៧ និងការ កំណត់ទិសដៅបន្តរបស់ខ្លួនសម្រាប់បណ្តាឆ្នាំខាងមុខទៀត។ នេះបើតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
សេចក្តីជូនដំណឹងបានអោយដឹងថា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋ សភានឹងអញ្ជើញជាអធិបតីនៃពិធីបើកមហាសន្និបាតនេះនៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី១១ ខែ មេសា ឆ្នាំ២០១៨ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភាគឺជាអង្គភាពរដ្ឋបាលមានភារកិច្ចរៀបចំកំណត់ ហេតុរបស់រដ្ឋសភា និងទទួលរ៉ាប់រងនៅគ្រប់ភារកិច្ចរដ្ឋបាល និងសេវានានាជូនរដ្ឋសភា។
មហាសន្និបាតរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានាពេលនេះ មិនត្រឹមតែផ្តល់ឱកាសដល់អង្គ ភាពទាំងឡាយនៅក្រោមឱវាទបានលើកឡើងពីលទ្ធផលការងារ ផលលំបាក និងបញ្ហា ប្រឈម ដើម្បីដោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាវេទិកាមួយ នឹងផ្តល់ឱកាសដល់អង្គភាព ចំណុះ បង្ហាញពីចក្ខុវិស័យរបស់អង្គភាពនីមួយៗ ក្នុងការផ្តល់សេវាកាន់តែល្អប្រសើរ មាន ប្រសិទ្ធភាព ជូនសមាជិក សមាជិការដ្ឋសភានាពេលអនាគតផងដែរ។ នេះបើតាមការបញ្ជាក់ នៅក្នុងខ្លឹមសារ នៃសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ជុំវិញការរៀបចំមហា សន្និបាតនេះ៕