កណ្តាល ៖ វាជារឿងមិនគួរកើតមួយ ដែលស្ត្រីចិត្តតេរច្ឆានម្នាក់ ហ៊ានដាច់ចិត្តយកកាំបិតផ្គាក់កាប់ ប្រហារទៅលើឪពុកបង្កើតរបស់ខ្លួនឯងបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ដោយសារតែរឿងបាត់លុយចំនួន៣ពាន់រៀលតែប៉ុណ្ណោះ។ អំពើកាប់សម្លាប់ឪពុកខ្លួនឯងដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៤រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា ជនដែលកាប់សម្លាប់ឪពុករបស់ខ្លួនមានឈ្មោះ ឃុត ចន្នី ភេទស្រី អាយុ៣៧ ឆ្នាំជាតិ ខ្មែរមុខរបរ កសិករទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯមខេត្តកណ្តាល ។ រីឯជនរងគ្រោះជាឪពុកមានឈ្មោះ ឯម សារឿន ភេទប្រុស អាយុ៦៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅផ្ទះក្នុងភូមិ-ឃុំកើតហេតុ ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញ កាំបិតផ្គាក់ដងខ្លី ដងឬស្សី ប្រវែង៦៩ស.ម ផ្លែមានប្រវែង ៣១ស.ម។
យោងតាមសម្តីអ្នកជិតខាងផ្ទះកើតហេតុ បាននិយាយឱ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល២រសៀល ស្ត្រីសង្ស័យបានត្រឡប់មកពីលក់ឆៃថាវ មកដល់ផ្ទះ ហើយអង្គុយរាប់លុយរបស់ខ្លួនដែលទើបលក់បាននោះ ឃើញមានចំនួន ៧ម៉ឺនរៀល ក្រោយរាប់លុយរួច ស្ត្រីរូបនោះ ក៏ទុកនៅក្នុងកាបូបស្ពាយ ។ បន្ទាប់មកបានដេកអង្រឹងប្រឡែងលេងជាមួយកូនឆ្កែមួយក្បាល ដោយមានស្ពាយកាបូបជាប់នឹងខ្លួន ។ លុះមួយស្របក់ ស្ត្រីរូបនោះមានអារម្មណ៍ថា សង្ស័យបាត់លុយ ក៏អង្គុយរាប់ម្តងទៀត ស្រាប់តែឃើញថា លុយខ្លួនបាត់ចំនួន៣ពាន់រៀល ភ្លាមនោះក៏មានកំហឹងក្នុងខ្លួន ជួនពេលឪពុកឈ្មោះ ឯម សារឿន បានដើរមកដល់ផ្ទះ អង្គុយលើគ្រែ និងសម្លឹងមកកូនផងនោះ កូនស្រីចិត្តតិរច្ឆានរូបនោះ ក៏ទៅទាញកាំបិតយកទៅកាប់ប្រហារឪពុករបស់ខ្លួនចំ ក ខាងក្រោយបណ្តាលឲ្យធ្លាក់ពីលើគ្រែ ស្លាប់ភ្លាមតែម្តង ។
ក្រោយកើតហេតុ នគរបាលជំនាញបានចុះធ្វើការត្រួតពិនិត្យ និងបានឃាត់ខ្លួនជនសង្ស័យ មកប៉ុស្តិ៍នគរបាលរដ្ឋបាល ល្វាសរ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
សង្ស័យឪពុកលួចលុយ៣ពាន់ ទាញកាំបិតផ្គាក់កាប់ស្លាប់
កណ្តាល ៖ វាជារឿងមិនគួរកើតមួយ ដែលស្ត្រីចិត្តតេរច្ឆានម្នាក់ ហ៊ានដាច់ចិត្តយកកាំបិតផ្គាក់កាប់ ប្រហារទៅលើឪពុកបង្កើតរបស់ខ្លួនឯងបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ដោយសារតែរឿងបាត់លុយចំនួន៣ពាន់រៀលតែប៉ុណ្ណោះ។ អំពើកាប់សម្លាប់ឪពុកខ្លួនឯងដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៤រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា ជនដែលកាប់សម្លាប់ឪពុករបស់ខ្លួនមានឈ្មោះ ឃុត ចន្នី ភេទស្រី អាយុ៣៧ ឆ្នាំជាតិ ខ្មែរមុខរបរ កសិករទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯមខេត្តកណ្តាល ។ រីឯជនរងគ្រោះជាឪពុកមានឈ្មោះ ឯម សារឿន ភេទប្រុស អាយុ៦៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅផ្ទះក្នុងភូមិ-ឃុំកើតហេតុ ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញ កាំបិតផ្គាក់ដងខ្លី ដងឬស្សី ប្រវែង៦៩ស.ម ផ្លែមានប្រវែង ៣១ស.ម។យោងតាមសម្តីអ្នកជិតខាងផ្ទះកើតហេតុ បាននិយាយឱ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល២រសៀល ស្ត្រីសង្ស័យបានត្រឡប់មកពីលក់ឆៃថាវ មកដល់ផ្ទះ ហើយអង្គុយរាប់លុយរបស់ខ្លួនដែលទើបលក់បាននោះ ឃើញមានចំនួន ៧ម៉ឺនរៀល ក្រោយរាប់លុយរួច ស្ត្រីរូបនោះ ក៏ទុកនៅក្នុងកាបូបស្ពាយ ។ បន្ទាប់មកបានដេកអង្រឹងប្រឡែងលេងជាមួយកូនឆ្កែមួយក្បាល ដោយមានស្ពាយកាបូបជាប់នឹងខ្លួន ។ លុះមួយស្របក់ ស្ត្រីរូបនោះមានអារម្មណ៍ថា សង្ស័យបាត់លុយ ក៏អង្គុយរាប់ម្តងទៀត ស្រាប់តែឃើញថា លុយខ្លួនបាត់ចំនួន៣ពាន់រៀល ភ្លាមនោះក៏មានកំហឹងក្នុងខ្លួន ជួនពេលឪពុកឈ្មោះ ឯម សារឿន បានដើរមកដល់ផ្ទះ អង្គុយលើគ្រែ និងសម្លឹងមកកូនផងនោះ កូនស្រីចិត្តតិរច្ឆានរូបនោះ ក៏ទៅទាញកាំបិតយកទៅកាប់ប្រហារឪពុករបស់ខ្លួនចំ ក ខាងក្រោយបណ្តាលឲ្យធ្លាក់ពីលើគ្រែ ស្លាប់ភ្លាមតែម្តង ។
ក្រោយកើតហេតុ នគរបាលជំនាញបានចុះធ្វើការត្រួតពិនិត្យ និងបានឃាត់ខ្លួនជនសង្ស័យ មកប៉ុស្តិ៍នគរបាលរដ្ឋបាល ល្វាសរ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕