រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាកំលោះចាស់បានធ្វើដំណើរមកលោតទឹកប៉ុនប៉ង់សម្លាប់ខ្លួន ដោយសារតែជីវភាពក្រីក្រ ហើយគ្មានលុយសម្រាប់ការប្រពន្ធ តែពេលដែលលោតហើយហឹងពិកបាក់ដកដង្ហើមក៏ស្រែកអោយគេជួយវិញ ភា្លមនោះត្រូវបានអ្នកនេសាទជួយស្រង់ឡើងលើគោកវិញ។
ហេតុការណ៍នេះបានបង្កអោយមានការណ៍ភ្ញាក់ផ្ទើលនៅវេលាម៉ោង ១២និង៥០នាទីរសៀលថ្ងៃទី៧ខែមេសាឆ្នាំ២០១៨ នៅលើស្ពានព្រះមុន្នីវង្សចាស់សង្កាត់ច្បារអំពៅ១ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីម្តាយបង្កើតរបស់បុរសខាងលើបានអោយដឹងថា មុនពេលកើតហេតុពេលព្រឹកកូនរបស់គាត់គឺនៅផ្ទះជាធម្មតាតែមិនដឹងមូលហេតុអីបានជាមកលោតទឹកសម្លាប់ប៉ុនប៉ងសម្លាប់ខ្លួនបែបនេះទេ។ ស្ត្រីជាម្តាយបានបានបង្ហើបប្រាប់ទៀតថា កូនរបស់គាត់រូបនេះសង្ស័យ ខកចិត្តព្រោះចង់បានប្រពន្ធតែគ្មានលុយចូលស្តីដណ្តឹងទើបធ្វើបែបនេះ។
ទាក់ទិននឹងហេតុការណ៍ខាងលើនេះ បុរសខាងលើមិនបានប្រាប់ឈ្មោះអោយស្គាល់ទេ មានវ័យប្រមាណជាង៣៤ឆ្នាំជាកំលោះចាស់ ការងារមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ននៅម្តុំវត្តជម្ពូក្អែកសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ
ក្រោយពេលដែលកើតហេតុនិងបានជួយសង្គ្រោះបុរដខាងលើត្រូវបានប្រជាពលរដ្ឋនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលច្បារអំពៅ១ដើម្បីធើ្វសាកសួរណែនាំអប់រំនិងទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញ៕