ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នេះ បានឲ្យដដឹងថា ការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
គ.ជ.ប បានបញ្ជាក់ថា ដើម្បីឱ្យគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតអាចផ្សព្វ ផ្សាយនូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដោយស្មើភាព នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន ចេញគោល ការចំនួន២ រួមមាន៖ គោលការណ៍ សម្រាប់អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ស្តីពីការរៀបចំកម្មវិធីសំណួរចម្លើយ ឬពិភាក្សា អំពីគោលនយោបាយរបស់គណបក្សនយោបាយក្នុងអំឡុង ពេលឃោសនាបោះឆ្នោតគោលការណ៍ សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្ស នយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ដើម្បីធានាឱ្យការអនុវត្តគោលការណ៍ទាំងពីរខាងលើបានជោគជ័យ គ.ជ.ប នឹងបង្កើតគណៈកម្មការសម្រប សម្រួលជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុង អំឡុងពេលឃោសនាបោះឆ្នោត។
គ.ជ.ប បានបន្តថា អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលមានបំណងរៀបចំកម្មវិធី សំណួរចម្លើយ ឬពិភាក្សា អំពីគោលនយោបាយគណបក្ស នយោ បាយ និងប្រព័ន្ធផ្សព្វផ្សាយឯកជនដែលមានបំណងលក់ ឬជួលម៉ោងផ្សាយដល់គណបក្ស នយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត អាចពិគ្រោះយោបល់ជាមួយគណៈកម្មការសម្រប សម្រួល គ.ជ.ប មុននឹងចាប់ផ្តើមដំណើរការ ៕